សហជីព និងកម្មករសប្បាយរីករាយសន្ដិភាព តែមិនចាប់អារម្មណ៍ចលនាផ្ការីករបស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​នោះទេ

2024/12/07 06:14:30 pm        186

សហជីព និងកម្មករសប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ដែល​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​អាច​រួម​រស់​ប្រកប​ដោយគុណធម៌ និងសាមគ្គីភាពជាមួយម​ហាគ្រួសារ​ខ្មែរ​តែមួយ​នៅ​លើទឹ​ក​ដី​ដ៏​ផូរ​ផង់​របស់​ខ្លួន ប៉ុន្ដែពួកគាត់មិន​ចាប់​អារម្មណ៍នឹ​ង​ចលនា​«ផ្ការីក​»​ដែល​រៀប​ចំ​ដោយ​ក្រុម​ក្បត់​ជាតិ​បីជំនាន់​សម រង្ស៊ីនោះទេ។

លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបាននិយាយថា «ខ្ញុំដូចជាមិនបានដឹងលឺពីចលនាផ្ការីកស្អីនោះទេ ព្រោះខ្ញុំមិនបានចាប់អារម្មណ៍នឹងចលនាដែលមិនមែនបម្រើឱ្យផលប្រយោជន៍ជាតិ និងពលរដ្ឋ។ ខ្ញុំមិនចង់និយាយអ្វីពីចលនាអីអស់ហ្នឹងទេ ដោយសារជាចលនាបំផ្លាញក្ដីសុខពលរដ្ឋ ខ្ញុំចាប់អារម្មណ៍តែមួយគត់ គឺប្រទេសយើងមានសុខសន្ដិភាព មានការធ្វើ មានប្រាក់ចំណូល ខ្ញុំបន្តពង្រឹងជីវភាពគ្រួសារខ្ញុំបន្ថែមទៀត»។

លោកបន្តថា លោកស្អប់ខ្ពើមការបង្កើតសកម្មភាពណាមួយដែលបង្កឱ្យប្រទេសជាតិមានចលាចល មានភាពវឹកវរដែលធ្វើឱ្យពលរដ្ឋគ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានក្ដីសុខនៅក្នុងសង្គមនោះទេ។ លោក និងកម្មករជាច្រើននាក់ផ្សេងទៀតបានប្រកាសថា នឹងមិនចាប់អារម្មណ៍ និងចូលរួមចលនាដែលបង្កឡើងដោយក្រុមទណ្ឌិតសម រង្ស៊ីនោះឡើយ។

លោកបានអំពាវនាវឱ្យពលរដ្ឋផ្សេងទៀតកុំចាប់អារម្មណ៍នឹងសកម្មភាពណាមួយដែលផ្ទុយពីច្បាប់ និងមិនបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ។ ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែសប្បាយរីករាយក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីកម្ពុជា។

លោក កាន់ ស៊ីថន កម្មកររោងចក្រដុងខូ នៅខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកក៏មិនបានចាប់អារម្មណ៍ចលនាក្បត់ជាតិណាមួយដែរ ហើយក៏មិនបានដឹងពីចលនាផ្ការីកអ្វីនោះទេ។ លោកក៏ដូចពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត កំពុងសប្បាយរីករាយ ខណៈដែលមនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាព ហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។

លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់បានធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនចង់ឱ្យបាត់បង់សន្ដិភាពដូចសព្វថ្ងៃនេះទេ»។

ចំណែកលោក ឃឹម ចាន់ណារិទ្ធ ជាកម្មកររោងចក្រទ្រីមែន អឺភែរិល នៅខេត្តកំពង់ស្ពឺបាននិយាយថា ប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសប្បាយរីករាយបែបនេះក្នុងនោះគឺសន្តិភាពដែលជាកត្តាកំណត់ចាំបាច់ និងចម្បងបំផុត ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរអាចស្គាល់ភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភពីសង្គ្រាម ឬអសន្តិសុខផ្ទាល់ខ្លួនឡើយ។

ត្រង់ចំណុចនេះ លោកបានចាត់ទុកថា វាខុសប្លែកពីយុវជនជំនាន់មុនៗដែលកុមារភាព និងយុវវ័យរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យជីវិតរស់ក្នុងភាពភ័យខ្លាច អត់ឃ្លាន និងប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលាដោយគ្រាប់កាំភ្លើង ដោយការកាប់សម្លាប់ ដោយពលកម្មបាក់កម្លាំង ឬដោយដាច់ពោះស្លាប់ព្រោះអត់អាហារ។

ប៉ុន្តែយុវជនសម័យនេះមិនដែលខ្វល់ខ្វាយអំពីបញ្ហាទាំងអស់នោះទៀតឡើយ លោកថា៖«សព្វថ្ងៃពួកខ្ញុំខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបានប្រាក់ចំណូល រីឯយុវជនផ្សេងទៀត គឺគិតតែពីរៀនសូត្រយកសញ្ញាបត្រខ្ពស់ រស់ក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរក្នុងសង្គមដ៏សម្បូរបែបទាំងចំណីអាហារ និងបច្ចេកវិទ្យាទំនើបៗដែលរៀមច្បងរបស់ពួកគេមិនដែលបានស្គាល់នោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ»។

វាមិនមែនជារឿងប្រឌិត ប៉ុន្តែគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ប្រកែកមិនបានពីព្រោះនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលកម្ពុជាមានសន្តិភាពពេញលេញ និងយូរអង្វែងដូចសម័យបច្ចុប្បន្នឡើយ។

ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ដូចសម័យបច្ចុប្បន្នឡើយ ហើយក៏គ្មានសម័យកាលណាមួយដែលប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសម្បូរសប្បាយដូចសម័យបច្ចុប្បន្ននោះដែរ។

សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្ដិភាព។ ស្នាដៃនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលយុវជនក្នុងជំនាន់ថ្មី មិនត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិកម្ពុជា៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm