សម្ដេចធិបតី៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍​សុខដុមនីយកម្មសាសនា​នៅ​កម្ពុជា

2024/12/07 06:33:57 pm        249

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច​បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអង្គការ​ក្រុមប្រឹក្សាផ្សព្វ​ផ្សាយ​អ៊ិស្លាម​តំបន់​អាស៊ី​អាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា។

ក្នុងពិធីនោះ ក្រៅពីប្រកាសស្វាគមន៍ប្រតិភូនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សន្តិភាពនៅកម្ពុជា គឺទើបតែកើតមានជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជាសន្តិភាពដែលមានអាយុកាលវែងជាងគេនៅក្នុង​ដំណើរប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ក្រោយ​សម័យ​អង្គរជាង ៥០០ ឆ្នាំមកនេះ។ សន្តិភាពគឺជាកត្តាសំខាន់​ដែល​សហគមន៍​អន្តរជាតិ​អញ្ជើញ​មក​ចូល​រួម​កិច្ចប្រជុំ និងវេទិកា​នានា​នៅ​ក​ម្ពុជា។

សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បន្ថែមថា ក្រោយមានសន្តិភាព ក្រៅពីប្រឹងប្រែងអភិវឌ្ឍប្រទេស, រដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនតែងប្រកាន់​ខ្ជាប់​ជានិច្ចនូ​វ​គោលការណ៍​សុខដុមនីយកម្ម​សាសនា។ សម្ដេចធិបតីរំលេចបន្ថែមថា ចំពោះបងប្អូនជនជាតិភាគតិចចាម ដែលកាន់​សាសនាអ៊ិស្លាម ក៏ត្រូ វបានព្រះមហាក្សត្រ និងរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឱ្យ​រស់​នៅដោ​យសុខដុម និងមានសិទ្ធិសេរីភាពដូ ចពលរដ្ឋខ្មែរដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សហគម​ន៍​អ៊ិស្លាម​នៅ​កម្ពុជា​ក៏ទទួលបាននូវតួនាទីសំខាន់ៗជាច្រើនទាំងនៅក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុង​នោះ​មាន​ដូចជា សមាជិកព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មុខ​តំណែង​សំខាន់ៗ​នៅ​ក្នុង​ក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកង​កម្លាំង​ប្រដាប់​អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរនានាជាច្រើនទៀត៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm