ត្រីចាប់ផ្តើមសំបូរ ប្រជានេសាទសប្បាយចិត្ត និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជួយទប់ស្កាត់បទល្មើស

2024/12/07 07:11:45 pm        220

កំពង់ឆ្នាំង៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមា​ន​ប្រជានេសាទ​ជា​ច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជា​នេសាទ​អាច​រក​បាន​ចាប់​ពី​៨០​ទៅ​១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណ​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង​កម្លាំង​ខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។

ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង បាន​បង្ក្រាប​បទល្មើសនេសាទទាន់ពេលវេលា និងបន្តបន្ទាប់គ្មានឈប់ ទើបធ្វើអោយ​ត្រី​សំបូរ​ឡើង​វិញ​។ នៅល្ងាចថ្ងៃម្សិលមិញ ត្រីដែលត្រូវមងប្រជានេសាទ មានដូចជាប្រភេទត្រីច្រកែង ត្រី​ឆ្កោក​ត្រូវ​មួយ​ៗ និងត្រីមួយចំនួនទៀតបានត្រូវផងដែរ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួង មន្ទីរកសិកម្ម និងកម្លាំងជលផល ដែល​បាន​ជួយ​អោយ​មាន​ត្រី​ឡើង​វិញ ហើយពួកគាត់សង្ឃឹមថា ឆ្នាំក្រោយនេះ ត្រីនឹងត្រូវច្រើនជាងឆ្នាំនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ត្រីឆ្នាំនេះ ត្រូវច្រើនជាងឆ្នាំទៅ បើគិតពេលវេលាដូចគ្នា ហើយត្រីឆ្កោក​ដែល​មិ​ន​សូវ​ឃើញ​នៅ​ឆ្នាំ​កន្លង​ទៅ តែឆ្នាំនេះឃើញវត្តមានត្រីប្រភេទនេះច្រើនជាងឆ្នាំកន្លងទៅ។ ដោយឡែក​កម្លាំង​ខ័ណ្ឌ​រដ្ឋបាល​ជល​ផលកំពង់ឆ្នាំង តែងសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ​ទាំង៣ ចុះបង្ក្រាបជាបន្តបន្ទាប់ នាំអោយត្រីបានសំបូរនៅរដូវខ្នើតក្នុងខែ១២នេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        77
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm