ទីក្រុង​ប៉េកាំង​ចាប់ផ្ដើម​រាប់​ថយក្រោយ ​១០០​ថ្ងៃមុន​ដល់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​

2021/10/27 02:41:45 pm        460

​ចិន៖ ការ​រាប់​ថយក្រោយ​រយៈ​ពេល ១០០​ថ្ងៃ​ដើម្បី​ចាប់ផ្ដើម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ នៅ​ទីក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ ខណៈ​ពេល​មានការ​គំរាមកំហែង​នៃ​ការ​ធ្វើ​ពហិការ​នៅ​ក្រៅ​ប្រទេស និង​ការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​។ ​ក្រុម​អ្នកទស្សនា​ដែល​ដើរ​ទិញ​ឥ​វ៉ាន់​តាម​ដង​ផ្លូវ​កណ្ដាល​ទីក្រុង​ប៉េកាំងបាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​នាឡិកា និង​អបអរសាទរ​នៅ​ពេល​ឈាន​ដល់ ១០០​ថ្ងៃ ២៣​ម៉ោង ៥៩​នាទី និង ៥៩វិនាទី​។​

ពេលវេលា​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​បាន​កើត​ឡើង ស្រប​ពេល​ប្រទេស​ចិន​ព្យាយាម​ទប់ស្កាត់​ការ​រ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​ថ្មីៗ​។​ ករណី​ឆ្លង​ថ្មី​ជាង ១០០​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ភាគ​ពាយ័ព្យ​ នៃ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង​ខេត្ត Gansu និង​ខេត្ត​ផ្សេងទៀត​ទូទាំង​ប្រទេសដែល​នាំឱ្យ​មានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​ខ្ទប់​សហគមន៍​ជាដើម​។ យោង​តាម​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា ក្រុម​អត្ត​ព​លិ​ក​អូឡាំពិក និង​បុគ្គលិក​គាំទ្រ​ដែល​មកដល់​សម្រាប់​ការប្រកួត​នេះ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង ឬ​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ៣សប្តាហ៍​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​។​ មានតែ​អ្នកទស្សនា​មកពី​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​នេះ​ដោយ​ផ្ទាល់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        276
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        318
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        298

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm