សាលា RULE រៀបចំពិព័ណ៍រអប់រំ ឆ្នាំ២០២៤ បង្ហាញស្នាដៃនវានុវត្តន៍ និងឱកាសការងារ

2024/12/07 07:42:30 pm        164

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាលា RULE) នៅ​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំពិព័រណ៍អប់រំ ឆ្នាំ២០២៤ មានដាក់តាំង​បង្ហាញ​នូវ​ស្នាដៃ​នវា​នុវត្តន៍ (សម្ភារបង្កើតថ្មី) របស់សិស្សនិស្សិត ផ្ដល់ឱកាសការងារ សម្រាប់ពលរដ្ឋ និង​និស្សិត​ដែល​កំពុង​ស្វែង​រកការងារធ្វើ និងឱកាសសិក្សានៅក្រៅប្រទេសផងដែរ ។

លោកសាស្ត្រាចារ្យ ហាប់ ផលធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មានប្រសាសន៍ថា ពិព័រណ៍នេះ គឺធ្វើឡើងរយៈពេលតែមួយថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ ចាប់ពីម៉ោង៨ព្រឹក រហូតដល់យប់ ដែលមានស្ដង់ប្រមាណ ១០១ស្ដង់ ហើយការ​រៀប​ចំ​ពិព័រណ៍​នេះ​ឡើង ក្នុងគោលបំណងចំនួន៥ចំណុច ជាមួយនឹងមានការប្រគំតន្រ្តី បង្កើតភាព​សប្បាយ​រីករាយដល់អ្នកចូលរួម ។

 លោកសាស្ត្រាចារ្យ បានបន្តថា សម្រាប់ពិព័រណ៍នេះ ដែលមានគោលគំនិតធំ គឺជំរុញការ​ស្រាវ​ជ្រាវ​របស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ឬវិទ្យាល័យ ដោយ​លើក​ទឹក​ចិត្ត​ពួក​គាត់ ឲ្យផលិតស្នាដៃ ការតែងសៀវភៅ ឬបោះពុម្ភអត្ថបទផ្សេងៗ ។

សិស្សា​នុសិស្សយកស្នាដៃតាំងក្នុងពិព័រណ៍ និងនិស្សិតចូលរួម បានលើកឡើងថា ពួកគេ​ពិត​ជា​សប្បាយ​ចិត្ត ដែលបាននាំយកស្នាដៃរបស់ខ្លួនដាក់តាំងបង្ហាញក្នុងពិព័រណ៍ ហើយគាំទ្រ​ការ​រៀបចំ​ពិព័រណ៍​នេះ ដែលបានផ្ដល់ឱកាសទាំងការសិក្សាស្រាវជ្រាវ ឱកាសការងារ និងបង្កភាព​សប្បាយ​រីករាយ​ជាដើម។

 គួរបញ្ជាក់ថា ការៀបចំពិព័រណ៍នៅក្នុងភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះ គឺជា​លើកទី៤ ហើយ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៧, លើកទី២ នៅឆ្នាំ២០១៨, លើកទី៣ នៅឆ្នាំ២០២៣ ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៤ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm