ពិព័រណ៍វារីវប្បកម្មកម្ពុជា ធ្វើឡើងដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍវារីវាប្បកម្ម

2024/12/07 07:53:11 pm        147

ភ្នំពេញ៖ តាមការគ្រោងទុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ​ពិព័រណ៍​វារីវប្បកម្ម​កម្ពុជា​ លើកទី១ នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បី​ផ្សព្វផ្សាយ​គុណភាព និងដើម្បីជំរុញការធ្វើទំនាក់ទំនង ចែករំលែកចំណេះដឹង បទពិសោធន៍ និង​មេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

ក្នុងពិធីបើកពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូកន្លងទៅ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ចំពោះ​គោល​បំណងចម្បងនៃការរៀបចំព្រឹត្តការណ៍នេះឡើង គឺបង្កើន​ការ​យល់​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ​អំពី​អនុវិស័យវារីវប្បកម្មនៅកម្ពុជា , បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬ​រៀន​សូត្រអំពីការចិញ្ចឹមវារីវប្បកម្មសត្វ ឬវារីរុក្ខជាតិនិងការកែច្នៃ និងដើម្បី​កែប្រែ​ទស្សនៈ​អ្នក​បរិភោគ​ផលិតផលមកពីវារីវប្បកម្ម ដែលតែងតែគិតថា មិនមានសុវត្ថិភាព និងគ្មាន​អនាម័យ​ជា​ដើម ក៏ដូចជាដើម្បី​បំផុស​ចលនា​សាធារណៈជន​ឲ្យ​ចូលរួម​ផុស​ផុល​ក្នុង​ការ​គាំទ្រ​ផលិត​ផល​វារីវប្ប​កម្ម​ក្នុង​ស្រុក។

ឯកឧត្តម ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម លើកឡើងថា បច្ចុប្បន្ន​ការ​អភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា ទីផ្សារពុំមានស្ថិរភាព​សម្រាប់​​កសិករយកត្រីទៅលក់ដោយផ្ទាល់ អស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ត្រីនៅ​លើ​ទីផ្សារ​ឱ្យ​បាន​ពេញ​មួយ​ឆ្នាំ តម្លៃផលវារីវប្បកម្មរបស់ប្រទេសជិតខាងមានតំលៃថោក បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ត្រី​ និង​ផលិត​កូន​ត្រីពូជរបស់វារីវប្បករនៅមានកម្រិត ទំហំនៃការវិនិយោគ​ក្នុង​វិស័យ​វារីវប្បកម្ម​ទ្រង់​ទ្រាយ​តូច កន្លែងប្រមូលផ្តុំនិងចែកចាយត្រីពុំទាន់គ្រប់គ្រាន់តាមតម្រូវការ ការចងក្រងបណ្តុំ​វារីវប្បករ​ពុំទាន់​បាន​ទូលំទូលាយ ការកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្ម ដើម្បីទទួលបានតម្លៃ​បន្ថែម​នៅ​មាន​កម្រិត។

ឯកឧត្តម សង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តការណ៍ ២ថ្ងៃនេះ នឹងធ្វើឱ្យវិស័យវារីវប្បកម្ម​មាន​ការ​វិវត្ត​ស្រប​តាមបរិបទជាតិនិងអន្តរជាតិ។ ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹង​បានជួយដល់កំណើនប្រាក់ចំណូលរបស់វារីវប្បករ ពាណិជ្ជករ អាជីវករ និងកា​លានុវត្ត​ភាព​ការងារ តាមរយៈការនាំចេញផល ផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ បានរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ ក្នុងប​រិវេណបឹងកក់ រាជធានីភ្នំពេញ ដែលមានស្តង់ដាក់តាំងបង្ហាញលក់ទំនិញនានាសរុបជាង ១០០​ស្តង់ មានដូចជា បន្លែ និងផ្លែឈើស្រស់ៗ ត្រីសាច់ និងអហារកែច្នៃជាដើម ដែលទំនិញ​ទាំង​អស់​សុទ្ធ​សឹងជា​ផលិតផលក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉វី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        204
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm