មនុស្ស ៥នាក់ស្លាប់ និង ៧នាក់ បាត់ខ្លួន នៅឥណ្ឌូនេស៊ី ដោយសារទឹកជំនន់ និងបំណាក់ដី

2024/12/07 08:48:11 pm        169

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ នៅថ្ងៃសោរ៍ (ទី៧ ខែធ្នូ) នេះ បានឲ្យ​ដឹង​ថា ទឹកជំនន់ និងបំណាក់ដី បានកើតមាននៅកោះជ្វា (Java) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីដើមសប្តាហ៍នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការឥតសម្រាក ដើម្បីស្វែងរកអ្នកបាត់ខ្លួន ៧នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី នៅក្នុងស្រុក Sukabumi ក្នុងខេត្តជ្វាខាងលិខ (West Java) កាលពីថ្ងៃទី៣ ខែធ្នូ ដោយបានបំផ្លាញស្ពានយ៉ាងហោចណាស់ ១០កន្លែង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរាប់រយខ្នង។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៦ ខែធ្នូនេះ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា៖ «គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃទី៦ ខែធ្នូ ទីភ្នាក់ងារត្រូវបានគេរាយការណ៍ប្រាប់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ហើយ។ ក្រៅពីនោះ មនុស្ស ៧នាក់ទៀត នៅតែបាត់ខ្លួនដដែល»។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងសាងសង់ស្ពានបណ្ដោះអាសន្ន ដើម្បីបើកផ្លូវចូលទៅកាន់តំបន់រងគ្រោះ កំពុងបន្តធ្វើ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីបានទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ នាពេលថ្មីៗនេះ ដែលអ្នកជំនាញលើកឡើងថា ទំនងជាបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ កាលពីខែវិច្ឆិកា ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅកោះស៊ូម៉ាត្រា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm