សាលារៀនខ្លះនៅខេត្តបាត់ដំបង អាចនឹងមិនទាន់បើកដំណើរការបាននៅដើមខែក្រោយ

2021/10/27 10:54:14 pm        322

បាត់ដំបង ៖ សាលារៀនមួយចំនួននៅក្នុងខេត្តបាត់ដំបង អាចនឹងមិនទាន់បើកដំណើរការបាន នៅដើមខែក្រោយ តាមការគ្រោងទុក ដោយសារសាលាខ្លះ នៅជាប់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងជាមណ្ឌលចត្តាឡីស័ក ទោះបីជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ក៏ដោយ។

អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀន​ប្រគល់​ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបង្ហាញពីការត្រៀម​លក្ខណៈ​រួចរាល់ហើយ សម្រាប់បើកដំណើរការសាលារៀនដំណាក់កាលទី២ ​នៅគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យបឋម ដល់មធ្យមសិក្សា ​តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក បានបញ្ជាក់ថា សម្រាប់ថ្នាក់មធ្យមសិក្សា គឺបើកដំណើរការគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី៧​ដល់ទី១២ ហើយថ្នាក់បឋមសិក្សា គឺបើកសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ។ ចំពោះមត្តេយ្យសិក្សា គឺបើកតែមត្តេយ្យដាច់ដោយឡែក និងមត្តេយ្យសហគមន៍តែប៉ុណ្ណោះ។

លោក បានឱ្យដឹងបន្ថែមថា ចំពោះសាលារៀនដែលជាប់ជាមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាល​អាចនឹងមានការយឺតយ៉ាងតិចតួច ​ក្នុងការបើកដំណើរការនៅដើមខែក្រោយ។

រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមកនេះ បានសម្រេចអនុញ្ញាតឲ្យបើក​ឡើង​វិញ​នូវគ្រឹះស្ថានសិក្សាសាធារណៈ ​និងឯកជនដំណាក់កាលទី១ សម្រាប់តែអនុវិទ្យាល័យ ថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១២។ បន្ទាប់ពីបើកដំណើរការបានមួយរយៈពេល ក៏មានសាលារៀន​មួយចំនួន ត្រូវបានបិទវិញជាបន្តបន្ទាប់ ដោយសារកំណើននៃការឆ្លងរីករាលដាល​នៃជំងឺ​កូវីដ១៩ ក្នុង​សហគមន៍។

រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលទទួលបានការ​អនុញ្ញាត​ឲ្យបើកដំណើការត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការ​សាលារៀន​ឡើងវិញ និងយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំង​ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមបរិការណ៍ សកម្មភាពបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩៕

អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm