សិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅជាង៥០០នាក់ទទួលបានសៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ»

2024/12/08 06:49:18 pm        111

ភ្នំពេញ ៖ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ជាង៥០០នាក់ បានទទួលសៀវភៅ “រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ម្នាក់ៗមួយក្បាល ដើម្បីយកទៅសិក្សា និងបានយកសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត។

​ប្រាប់ទូរទស្សន៍ BTV លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ថា សៀវភៅ រៀនពីហ៊ុនសែន ដើម្បីជោគជ័យមួយនេះ នឹងជួយឱ្យសិស្សានុសិស្សរបស់លោក មានមូលដ្ឋានគ្រឹះ ក្នុងការសិក្សារៀនសូត្រ ពិសេសគឺការតស៊ូ ដោយសិស្សនុសិស្សទំាងអស់ នឹងចងចាំសម្តេចតេជោ ហើយសិស្សានុសិស្សទំាងអស់ នឹងជ្រើសរើសសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត ក្នុងនេះលោកចង់ឱ្យសិស្សានុសិស្សរបស់លោក បានអានសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ឱ្យបានគ្រប់ៗគ្នា ព្រោះសម្តេចតេជោ ជាវីរជនដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា បានរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន។ 

ចំណែកឯកឧត្តម ហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រាប់ដែរថា ការអានអំណាន ជាគន្លឹះសំខាន់បំផុតសម្រាប់អ្នកសិក្សា ហើយតាមរយៈសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” គឺជាសៀវភៅសំខាន់ ដែលសិស្សានុសិស្សគួរតែអានឱ្យចប់ ដើម្បីស្វែងយល់ពីការតស៊ូគ្រប់បែបយ៉ាងរបស់មេដឹកនាំកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន ពិសេសដើម្បីឱ្យយុវជនបានយកគំរូវីរៈភាពមួយនេះ ឯកឧត្តមនឹងបន្តចែកសៀវភៅនេះនៅតាមវិទ្យាល័យផ្សេងៗទៀត ដើម្បីឱ្យសិស្សានុសិស្សបានដើមទុនប្រចាំជីវិត និងជាពន្លឺឆ្ពោះទៅរកភាពជោគជ័យ។

គួរបញ្ជាក់ថា សៀវភៅ ’ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ ’ នេះ មាន១២៧ទំព័រ ដោយផ្តោតសំខាន់ពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងបានផ្តោតសំខាន់លើ៣ចំណុចសំខាន់ ទី១ និយាយពីសម្តេចតេជោជា បិតាស្ថានិកសន្តិភាពបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ ឈ្នះ ទី២និយាយពីសម្តេចតេជោជា អគ្គមគ្គុទេសន៍ស្តារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តសម្រាប់ប្រទេសជាតិ និងទី៣សម្តេចតេជោជា អគ្គមគ្គុទេសន៍រក្សាស្ថេរភាពសេដ្ឋកិច្ច រក្សាលំនឹងជីវភាពប្រជាជន និងសង្គម ហើយសៀវភៅនេះស្រាវជ្រាវ និងនិពន្ធ ដោយ លោក ទូច សុឃៈ បច្ចុប្បន្នអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

ដោយ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm