សកម្មជន និងសមាជិកថ្មី១៥នាក់នៅខេត្តស្វាយរៀងត្រូវបានប្រកាសបញ្ចូលជាមួយគណបក្សប្រជាជនកម្ពុជា

2024/12/08 06:55:51 pm        127

ភ្នំពេញ ៖ សកម្មជន និងសមាជិក នៃគណបក្សភ្លើងទៀន សង្គ្រោះជាតិ និងគណបក្សខ្មែររូបរួមជាតិ ចំនួន១៥នាក់ស្ថិតនៅក្នុងភូមិតាកោ ស៊ីការ និងភូមិចំការចេក ឃុំស្វាយ (យា)ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រូវបានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រកាសទទួលស្គាល់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសកម្មជន និងសមាជិកគណបក្សទាំងនោះបានលះបង់ពីគណបក្សដើម ដែលពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការភូមិតាកោ ឃុំស្វាយ(យា) ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន លោក សុទ្ធ គឹម ចន្ធ័ សមាជិកគណៈគណកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណះកម្មាធិការគណបក្សស្រុកស្វាយជ្រំ ។

​ក្រោយពីតំណាងសកម្មជន និងសមាជិក គណបក្ស អានពាក្យស្នើសុំចូលជាសមាជិកគណបក្ស និងគណៈអធិបតីប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជារួចមក លោកសុទ្ធ គឹមចន្ធ័ បានមានប្រសាសន៍សំណេះសំណាលដោយសម្ដែងអបអរសាទរចំពោះសកម្មជន និងសមាជិកនៃគណបក្សទាំងអស់ ដែលបានលះបង់ពីគណបក្សដើមមករួមជីវភាពនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនបានរួមរក្សានិងការពារ សន្តិភាពនិងអភិវឌ្ឍន៍ជាតិជាមួយនឹងគណបក្សដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

 ក្នុងនាមថ្នាក់ដឹកនាំបក្សលោកប្រធានគណះកម្មាធិការគណបក្សស្រុក ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស ដែលទើបនឹងប្រកាសទទួលស្គាល់នៅថ្ងៃនេះត្រូវបន្តសិក្សារៀនសូត្របង្កើតចំណេះដឹងចំណេះធ្វើដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ជាតិទៅតាមសមត្ថភាពដែលបងប្អូនមាននិងមានចំណង់ចំណូលចូលរួមអភិវឌ្ឍន៏ជាតិជាមួយនឹងគណបក្ស ពីព្រោះគណបក្សប្រជាជនកម្ពុជាធ្វើអ្វីៗដើម្បីជាតិនិងពលរដ្ឋ។

ក្នុងពិធីប្រកាសបញ្ចូលនិងទទួលស្គាល់សកម្មជននិងសមាជិកដែលចាកចេញពីគណបក្សដើមមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា តំណាងសកម្មជននិងសមាជិកបក្សទាំង១៥ នាក់បានគោរពថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជាដែល បានសន្ដោស ដោយផ្សារភ្ជាប់បញ្ចូលពួកគាត់ទៅជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះគឺជាឱកាសល្អបំផុតដែលដែលពួកគាត់ស្វែងរកការដឹកនាំដ៏ត្រឹមត្រូវ ខណៈដែលថ្នាក់ដឹកនាំគណបក្សដើមគ្មានការទទួលខុសត្រូវមានបញ្ហាប្រឈមក្នុងការរស់នៅនិងជីវភាពប្រចាំថ្ងៃ។ តំណាងបានបន្តថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលល្អគ្មានពីរពោលគឺរកសន្តិភាព និងអភិវឌ្ឍន៍ជាតិដូនេះពួកគាត់ប្ដេជ្ញាចូលរួមការពារគណបក្ស ឲ្យបានរឹងមាំបន្ថែមទៀតជ្រកក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អរគុណសន្តិភាព ។

សូមបញ្ជាក់ថាចលនាកសាងកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជាខេត្តបានអនុវត្តតាមរយៈប្រាស្រ័យទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំបក្សចុះទំនាក់ទំនងល្អធ្វើឲ្យចលនាកសាងកម្លាំងពិតមានភាពល្អប្រសើរជាក់ស្ដែងថ្ងៃនេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលស្គាល់សមាជិកថ្មីបន្ថែមបន្ទាប់ពីមន្ត្រីគណបក្សមូលដ្ឋានបានចុះចលនាអប់រំឱ្យពលរដ្ឋបានយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺគណបក្សធ្វើអ្វីៗដើម្បីពលរដ្ឋនិងប្រទេសជាតិ ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm