ប្រជានេសាទសប្បាយចិត្ត ខណៈរដូវត្រីត្រូវចាប់ផ្តើមសំបូរនៅដើមខែធ្នូនេះ

2024/12/08 07:01:44 pm        180

កំពង់ឆ្នាំង ៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមានប្រជានេសាទជាច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជានេសាទអាចរកបានចាប់ពី៨០ទៅ១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។

​ ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង បានបង្ក្រាបបទល្មើសនេសាទទាន់ពេលវេលា និងបន្តបន្ទាប់គ្មានឈប់ ទើបធ្វើអោយត្រីសំបូរឡើងវិញ។ នៅល្ងាចថ្ងៃម្សិលមិញ ត្រីដែលត្រូវមងប្រជានេសាទ មានដូចជាប្រភេទត្រីច្រកែង ត្រីឆ្កោកត្រូវមួយៗ និងត្រីមួយចំនួនទៀតបានត្រូវផងដែរ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួង មន្ទីរកសិកម្ម និងកម្លាំងជលផល ដែលបានជួយអោយមានត្រីឡើងវិញ ហើយពួកគាត់សង្ឃឹមថា ឆ្នាំក្រោយនេះ ត្រីនឹងត្រូវច្រើនជាងឆ្នាំនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ត្រីឆ្នាំនេះ ត្រូវច្រើនជាងឆ្នាំទៅ បើគិតពេលវេលាដូចគ្នា ហើយត្រីឆ្កោកដែលមិនសូវឃើញនៅឆ្នាំកន្លងទៅ តែឆ្នាំនេះឃើញវត្តមានត្រីប្រភេទនេះច្រើនជាងឆ្នាំកន្លងទៅ។ ដោយឡែកកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង តែងសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្ក្រាបជាបន្តបន្ទាប់ នាំអោយត្រីបានសំបូរនៅរដូវខ្នើតក្នុងខែ១២នេះ៕ 

កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        472
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        510
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        662

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm