អាស៊ាន-អូស្ត្រាលី នឹងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូឱ្យដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2021/10/27 11:16:44 pm        415

ភ្នំពេញ ៖ អាស៊ាន និងអូស្ត្រាលី បានស្រុះស្រួលគ្នាថា នឹងលើកកម្ពស់ទំនាក់ទំនងរបស់ផងខ្លួន ឱ្យដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយសារភាគីទាំងពីរ បានមើលឃើញពីតួនាទីស្នូលរបស់គ្នាទៅវិញទៅមក។

អាស៊ាននិងអូស្ត្រាលី នៅថ្ងៃទី២៧ ខែតុលានេះ បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនលើកទី១ តាមរយៈប្រព័ន្ធវីដេអូ ដែលក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអូស្ត្រាលី បានផ្លាស់ប្ដូរ​យោបល់គ្នាជាច្រើន ហើយជាពិសេស គឺការបើកទំព័រថ្មី នៃទំនាក់ទំនងប្រទេសដៃគូសន្ទនា រវាង​អាស៊ាន-អូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងការ​ចូលរួមចំណែក​បន្ត​លើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើតាមការឱ្យដឹង​ពី​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងចំណោមប្រទេសជាដៃគូសន្ទនារបស់អាស៊ាននោះ ប្រទេសអូស្ត្រាលី​ គឺជាប្រទេសចាស់ជាងគេ ប៉ុន្តែជាលើកដំបូងហើយ ដែលមានកិច្ចប្រជុំកំពូលបែបនេះ។

ឯកឧត្ដម កៅ គឹមហួន បានឱ្យ​ដឹង​ទៀតថា ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការ​លើក​កម្ពស់ នៃទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាន-អូស្ត្រាលី ឱ្យដល់ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ហើយប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន បានស្វាគមន៍អូស្ត្រាលី ក្នុងការបន្តការគាំទ្រតួនាទីស្នូល​របស់អាស៊ាន ជាពិសេស​សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះ អូស្ត្រាលី ក៏បានផ្តល់​ជំនួយ​ជាច្រើន។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកថា អាស៊ាន ជាតំបន់មួយ ដែលមានពាណិជ្ជកម្មធំ​ជាង​គេ សម្រាប់អូស្ត្រាលី។ អ្វីដែលជាយន្តការ ដែលដឹកនាំដោយអាស៊ាន គឺលោកគាំទ្រទាំងស្រុង ជា​ពិសេស​គាំទ្រ​ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងកាត់បន្ថយគម្លាត​ផ្នែក​ការ​អភិវឌ្ឍនៅតំបន់អាស៊ាន។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជានីតិវិធីរបស់អូស្ត្រាលី គឺធ្វើយ៉ាងណាឲ្យចូលរួម​ដោយ​វិជ្ជមាន និងដោយស្ថាបនា រវាងអូស្ត្រាលី និងអាស៊ាន។ ជាចុងក្រោយ កិច្ចប្រជុំ ក៏មានការផ្លាស់ប្តូរ​មតិ​ជុំវិញបញ្ហាតំបន់ ជាពិសេសសមុទ្រចិនខាងត្បូង សភាពការណ៍នៅមីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ ជាដើម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម កៅ គឹមហួន ៕

អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm