[UPDATE] ក្រុមឧទ្ទាមស៊ីរី ប្រកាសតាមទូរទស្សន៍រដ្ឋថា ពួកគេបានផ្តួលរំលំលោក Assad

2024/12/08 10:38:27 pm        247


ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានបញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការរយៈពេល ២៤ឆ្នាំរបស់លោក Bashar al-Assad ដោយការលើកឡើងនេះមាននៅក្នុងសេចក្តីប្រកាសលើកដំបូងរបស់ពួកគេតាមកញ្ចក់ទូរទស្សន៍រដ្ឋ បន្ទាប់ពីបានបើកការវាយលុកលឿនដូចផ្លេកបន្ទោរ ពោលគឺជាអ្វីដែលបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក។

គួរបញ្ជាក់ថា មន្ត្រីស៊ីរីម្នាក់ដែលត្រូវបានផ្ដល់ព័ត៌មានអំពីចំណាត់ការរបស់កងទ័ព បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បញ្ជាការកងទ័ពស៊ីរី បានជូនដំណឹងដល់បណ្ដាមន្ត្រី នៅថ្ងៃអាទិត្យនេះថា របបរបស់លោក Assad បានដល់បញ្ចប់ហើយ។ ប៉ុន្តែក្រោយមក កងទ័ពស៊ីរីបាននិយាយថា ខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងនឹង «ក្រុមភេរវករ» នៅក្នុងទីក្រុងសំខាន់ៗ គឺ Hama និង Homs ព្រមទាំងនៅតំបន់ជនបទ Deraa។

បើយោងតាមមន្រ្តីយោធាជាន់ខ្ពស់ ២រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Assad ដែលបានកម្ចាត់រាល់ទម្រង់ប្រឆាំងទាំងអស់ បានភៀសខ្លួនចេញពីទីក្រុងដាម៉ាសទៅកាន់គោលដៅមិនត្រូវបានដឹងមួយ នៅព្រឹកថ្ងៃអាទិត្យនេះ ខណៈដែលក្រុមឧទ្ទាមបានអះអាងថា ពួកគេបានចូលដល់រដ្ឋធានីដោយមិនឃើញមានវត្តមានកងទ័ពរដ្ឋាភិបាលឡើយ។

ដោយសំដៅទៅពន្ធនាគារយោធាដ៏ធំមួយ នៅជាយក្រុងដាម៉ាស ជាកន្លែងដែលរដ្ឋាភិបាលស៊ីរី បានឃុំខ្លួនមនុស្សរាប់ពាន់នាក់នោះ ក្រុមឧទ្ទាមបាននិយាយថា៖ «យើងសូមចូលរួមអបអរសាទរជាមួយប្រជាជនស៊ីរី សម្រាប់ដំណឹងនៃការដោះលែងអ្នកទោសរបស់យើង និងការមានសេរីភាពរបស់ពួកគេ ហើយនិងប្រកាសពីការបញ្ចប់នៃយុគសម័យនៃភាពអយុត្តិធម៌នៅក្នុងពន្ធនាគារ Sednaya»។

ការដួលរលំជាប្រវត្តិសាស្ត្រនេះ គឺជាពេលវេលាដ៏រំជើបរំជួលមួយ សម្រាប់តំបន់មជ្ឈិមបូព៌ា ដោយបានបញ្ចប់ការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់គ្រួសារលើស៊ីរី ហើយក៏ជាការផ្ដល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់រុស្ស៊ី និងអ៊ីរ៉ង់ ដែលបានបាត់បង់សម្ព័ន្ធមិត្តដ៏ធំមួយ នៅទីតាំងដ៏សំខាន់របស់តំបន់នេះ។

ល្បឿនប្រែប្រួលនៃព្រឹត្តិការណ៍នេះ បានធ្វើឲ្យបណ្ដារដ្ឋធានីអារ៉ាប់ស្រឡាំងកាំង ហើយការភ័យខ្លាចមានកាន់តែខ្លាំងឡើងៗ ជុំវិញរលកថ្មីនៃអស្ថិរភាព ក្នុងតំបន់។ ហើយនេះជាចំណុចរបត់មួយ សម្រាប់ប្រទេសស៊ីរីដែលត្រូវបានបំផ្លាញដោយសង្រ្គាមជាង ១៣ឆ្នាំ ដែលបានប្រែក្លាយទីក្រុងនានាទៅជាគំនរបាក់បែក សម្លាប់មនុស្សរាប់សែននាក់ និងបង្ខំឲ្យរាប់លាននាក់ភៀសខ្លួនទៅបរទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm