នគរបាលកុបកម្មឥណ្ឌា បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់កសិករ ដែលដើរដង្ហែទៅទីក្រុងដេលី

2024/12/09 12:37:36 am        135


នគរបាលកុបកម្មឥណ្ឌា នៅថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់កសិករដែលកំពុងតវ៉ា នៅព្រំដែនភាគខាងជើង រវាងរដ្ឋ Punjab និង Haryana និងដែលកំពុងនាំគ្នាដើរឆ្ពោះសំដៅទៅទីក្រុង New Delhi (ញូវដេលី)។

រូបភាពវីដេអូថតដោយយានដ្រូន បានបង្ហាញកសិកររាប់រយនាក់ដើរដង្ហែដោយកាន់ទង់សហជីព នៅកន្លែងតវ៉ា។ ការប្រឈមមុខដាក់គ្នា បានកើតឡើងនៅចម្ងាយជាង ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី ខណៈដែលកសិករប្រមាណជា ១០០នាក់ ដែលភាគច្រើនមកពីរដ្ឋកសិកម្ម នៅភាគខាងជើង បានព្យាយាមចាប់ផ្ដើមការដើរដង្ហែឈ្មោះ «Delhi Chalo» (តស់ទៅទីក្រុងដេលី) ឡើងវិញ ដែលការតវ៉ានេះត្រូវបានរារាំងតាំងពីខែកុម្ភៈមកម៉្លេះ។

មេដឹកនាំតំណាងឲ្យកសិករ បាននិយាយថា ពួកគេចង់ហែក្បួនដោយសន្តិវិធី និងសុខចិត្តលះបង់ធ្វើអ្វីគ្រប់យ៉ាង ដើម្បីសិទ្ធិរបស់កសិករឥណ្ឌា។ កសិករកំពុងទាមទារការធានាផ្នែកច្បាប់ ដើម្បីឲ្យមានការគាំទ្រពីរដ្ឋបន្ថែមទៀត សម្រាប់ដំណាំកសិកម្ម និងការលើកលែងបំណុល ហើយនិយាយថា រដ្ឋាភិបាលត្រូវតែគោរពតាមការសន្យារបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេឲ្យបានទ្វេដង។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាបានបោះជំរុំ នៅភូមិ Shambhu នៅតាមព្រំដែននៃរដ្ឋ Punjab ជាមួយរដ្ឋជិតខាង Haryana ចាប់តាំងពីខែកុម្ភៈមកម៉្លេះ នៅពេលដែលណគរបាល បានបញ្ឈប់ការហែក្បួនរបស់ពួកគេ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានបង្ខំលុបចោលច្បាប់កសិកម្មមួយចំនួន នៅឆ្នាំ២០២១ បន្ទាប់ពីការតវ៉ារយៈពេលមួយឆ្នាំ ដោយកសិករនៅពេលដែលពួកគេបានបោះជំរុំ នៅខាងក្រៅទីក្រុងដេលី អស់ជាច្រើនខែ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm