បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូងក្រោមលេសថ្ងៃសិទ្ធិមនុស្ស១០ធ្នូ គ្មានអ្នកចូលរួម បង្ហាញថាពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

2024/12/09 01:50:59 am        291

ភ្នំពេញ៖ បាតុកម្មថ្ងៃទី៨ ខែធ្នូ របស់ក្រុមជ្រុលនិយមនៅប្រទេសកូរ៉េខាងត្បូង ដែលប្រើលេសថ្ងៃសិទ្ធិមនុស្ស១០ធ្នូដើម្បីប្រមូលផ្តុំគ្នា ស្រែកលាបពណ៌លើរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការបរាជ័យយ៉ាងដំណំ ព្រោះគ្មានពលរដ្ឋណាចូលរួមជាមួយឡើយ។

អ្នកវិភាគភូមិសាស្ត្រនយោបាយកម្ពុជា លោក ថុង ម៉េងដាវិត មើលឃើញថា បាតុកម្មគ្មានអ្នកចូលរួមនេះ ដោយសារតែក្រុមប្រឆាំងតែងនិយាយកុហកបោកប្រាស់ពលរដ្ឋ យកពលរដ្ឋជាខែលម្តងហើយម្តងទៀត ដើម្បីគេងចំណេញយកប្រយោជន៍សម្រាប់ក្រុមបក្ខពួករបស់ខ្លួន។ 

លោកថ្លែងថា៖«ការធ្វើបាតុកម្មរបស់ក្រុមនេះកាន់តែចុះខ្សោយទៅៗ រហូតដល់មិនមាន ឬក៏មានអ្នកចូលរួមតិចបំផុត។បញ្ហាដែលក្រុមទណ្ឌិតសម រង្ស៊ី និងបក្ខពួកតែងតែលើកឡើងនោះគឺជាបញ្ហាដដែលៗ ដែលប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការស្វែងយល់អំពីផលបច្ច័យ នៃការប៉ះពាល់ពីការធ្វើបាតុកម្មនៅក្រៅប្រទេស»។ 

បើតាមលោកថុង ម៉េងដាវិត ពលរដ្ឋបានដឹងច្បាស់ពីក្រយៅដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ គឺបង្កូកប្រកាសធ្វើបាតុកម្មដើម្បីតែប្រមូលលុយ មិនមែនបម្រើប្រយោជន៍ប្រជាជនខ្មែរនៅប្រទេសកូរ៉េនោះទេ។ ពោលគឺបាតុកម្មនេះគ្រាន់តែយកពលរដ្ឋធ្វើជាឆាកល្ខោនរបស់ខ្លួន ដើម្បីបំភ្លៃ បំភាន់ការពិត លាបពណ៌លើរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលនយោបាយកម្ពុជា មើលឃើញថា បាតុកម្មក្រុមប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង លែងមានការចូលរួមពីសំណាក់ពលករ និងប្រជាពលរដ្ឋស្នាក់នៅ និងធ្វើការនៅទីនោះទៀតហើយ ជាក់ស្តែងអ្នកចូលរួមមានតែមនុស្សបួនដប់នាក់ ដែលសុទ្ធតែជាគ្នីគ្នាក្រុមប្រឆាំង ដែលញៀនធ្វើបាតុកម្ម និងបន្តុះបង្អាប់ជាតិឯង ប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖«សកម្មភាពធ្វើបាតុកម្មរបស់ពួកគាត់នេះ លែងមានអ្នកចូលរួមហើយ មានតែបួនដប់នាក់ គ្នីគ្នាគាត់តែប៉ុណ្ណោះ ដែលជាក្រុមជ្រុលនិយមញៀននឹងការធ្វើបាតុកម្ម ញៀននឹងការបន្តុះបង្អាប់ជាតិខ្លួនឯង»។ 

អ្នកឃ្លាំមើលនយោបាយកម្ពុជារូបនេះបន្ថែមថា បាតុកម្មលែងមានអ្នកចូលរួម ក៏ព្រោះតែ ក្រុមនេះតែងកុហកពលរដ្ឋក្រោមលេសផ្សេងៗ ដើម្បីទាញមនុស្សឱ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពេលពលរដ្ឋចូលរួមជាក់ស្តែង ក្រុមនេះបែរជានិយាយខុសប្រធានបទ ដែលបានប្រកាសប្រាប់ពលរដ្ឋ ហើយរុញច្រានពលរដ្ឋឱ្យទៅជាអ្នកលាបពណ៌ជាន់ពន្លិចរាជរដ្ឋាភិបាលទៅវិញ ទាំងដែល ការលាបពណ៌នោះ គឺពួកគេជាអ្នកនិយាយ។

រីឯលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មើលឃើញថា នយោបាយកៀរគរមនុស្សទៅធ្វើបាតុកម្ម របស់ក្រុមជ្រុលនិយមកំពុងតែសាបរលាបទៅហើយ។ ពេលនេះប្រជាពលរដ្ឋខ្មែរទូទៅ សិស្សនិស្សិត បញ្ញវ័ន មន្ត្រីរាជការ មានតែការរួបរួមគ្នាអភិវឌ្ឍ ព្យាយាមទប់ស្កាត់មនោគមវិជ្ជាខ្មៅអាក្រក់ ដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍ។

លោកនិយាយថា៖«យើងឃើញថា អស់ពីបញ្ហារឿងមួយចូលរឿងមួយ នៃការបង្កើតព្រឹត្តិការណ៍របស់ក្រុមជ្រលនិយម ក៏ដូចជាបងប្អូនពលករនៅបណ្តាប្រទេសមួយចំនួន បច្ចុប្បន្នគឺមិនមានអ្នកចូលរួមនោះទេ ដោយសារតែបទពិសោធន៍កន្លងមកយន្តការរបស់ក្រុមប្រឆាំង គឺជាទង្វើខុសច្បាប់ ជាក្រុមឧទ្ទាម ចឹងនៅពេលណាមានប្រជាពលរដ្ឋចូលរួមទង្វើខុសច្បាប់ណាមួយតែងតែមានវិធានពីរាជរដ្ឋាភិបាល»។

លោកប្រធានក្រុមយុវជនសង្គមស៊ីវិល បន្ថែមថា ក្រុមប្រឆាំងជ្រុលនិយម ដែលលក់ក្បាលបម្រើបរទេសមើលមិនឃើញ និងមិនសាទរសមិទ្ធផលសម្រេចបាន របស់រាជរដ្ឋាភិបាលនោះឡើយ។ ក្នុងខួរក្បាលពួកគេតែង បំភ្លៃការពិតពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិផ្សេងៗ ហើយបន្តុះបង្អាប់ ជាន់ពន្លិច និងទម្លាក់កំហុសគ្រប់យ៉ាងលើថ្នាក់ដឹកនាំប្រទេសទៅវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm