កម្ពុជាទទួលបានជោគជ័យ ក្នុងការហ្វឹកហាត់សុនខ ឲ្យស្វែងរកមេរោគកូវីដ១៩ គ្រោងនឹងអនុវត្តផ្ទាល់នាពេលឆាប់ៗនេះ

2021/10/27 04:40:02 pm        417

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានធ្វើការហ្វឹកហាត់នូវសត្វសុនខ ដើម្បីឲ្យចេះស្វែងរកមេរោគកូវីដ១៩ ការហ្វឹកហាត់នេះ ទទួលបានជោគជ័យក្នុងដំណាក់កាលទី១ ដោយសត្វសុនខទាំងនោះ អាចប្រើប្រាស់រយៈពេល ១៥វិនាទីប៉ុណ្ណោះដឹងមុខសញ្ញានៃមេរោគកូវីដ១៩នេះ។

ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងឱកាសចុះត្រួតពិនិត្យ នៃការវិវត្តនៃការហ្វឹកហាត់សុនខ ឲ្យចេះ​ស្រាវជ្រាវ និង​ហិតក្លិន​នៃវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា អគ្គនាយCMAC កម្ពុជា​លើកឡើងថា ក្រោយពីការ​ហ្វឹកហាត់​នូវសត្វសុនខរយៈពេលជាងបីខែមកនេះ គឺ​ទទួល​បាន​ជោគជ័យយ៉ាងធំធេង ​ដោយសុនខទាំងនេះ ​អាចធ្វើការ​ហិតក្លិន​ដឹងនៃមេរោគកូវីដ១៩ បើទោះបីជា​ការ​ហិតក្លិន​នេះ​ទាំង​បញ្ច្រាស​ខ្យល់​ ឬបណ្តោយខ្យល់យ៉ាងណាក៏ដោយនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា សត្វសុនខ ​គឺជាឧបករណ៍មួយ ដ៏សំខាន់សម្រាប់ជួយដល់មន្រ្តីក្រសួងសុខាភិបាល​ ក្នុងការស្វែងរកអ្នកផ្ទុកមេរោគកូវីដ១៩ ដោយ​ប្រើប្រាស់​រយៈពេលខ្លី និងអាចទទួលលទ្ធផលច្រើន​ ជាពិសេសអាចប្រើប្រាស់ពួកគេនៅទីប្រជុំជន កន្លែងច្រកទ្វារអន្តរជាតិ និងកន្លែងហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលធ្វើការប្រមូលផ្តុំគ្នាជាដើមនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការសម្រេចប្រើប្រាស់បែបណានោះគឺអាស្រ័យ​លើក្រសួងសុខាភិបាល​ជាអ្នក​សម្រេចតែប៉ុណ្ណោះ។

សូមបញ្ជាក់ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មន្រ្តីជំនាញ CMAC បានសហការគ្នាជាមួយមន្រ្តីក្រសួងសុខាភិបាល ដោយបានធ្វើការហ្វឹកហាត់​នូវ​សត្វសុនខ​ចំនួន១២ក្បាល​ជាលើកដំបូង ឲ្យចេះស្វែងរក និង​ហិតក្លិន​មេរោគកូវីដ១៩។

បន្ទាប់ពីធ្វើកា​រ​ហ្វឹកហាត់​អស់​រយៈពេលជាងបីខែមកនេះ ​សត្វសុនខទាំងនេះ​ មានលទ្ធភាព​អាច​ស្វែងរក​ក្លិន​វីរុស កូវីដ១៩ បានដោយជោគជ័យក្នុងដំណាក់កាលទី១នេះ ហើយ​នឹង​អនុវត្ត​នូវ​​ដំណាក់កាល​ទី២ជាមួយនឹងមនុស្សផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm