ប្រជាជនស៊ីរីនៅជុំវិញពិភពលោកអបអរសាទរការដួលរលំរបស់របបដឹកនាំលោក Bashar al-Assad

2024/12/09 05:29:53 pm        141

ប្រជាជនស៊ីរីបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាជុំវិញពិភពលោក ដើម្បីអបអរសាទរការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar al-Assad ដោយមានការសូត្រធម៌ និងការបួងសួង បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រឆាំង បានចូលទៅកាន់រដ្ឋធានីរដ្ឋធានីដាម៉ាស់ដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមប្រឆាំងស៊ីរីបាននិយាយថា ខ្លួនបានដណ្ដើមជ័យជម្នះលើរបបរបស់លោក al-Assad នៅព្រឹកថ្ងៃអាទិត្យទី៨ខែធ្នូចុងសប្ដាហ៍នេះ ដោយបង្ខំឱ្យប្រធានាធិបតីរូបនេះភៀសខ្លួនចេញពីប្រទេស។ នេះជាលើកទី១ដែលកងកម្លាំងប្រឆាំងបានចូលទៅដល់រដ្ឋធានីដាម៉ាស់ ចាប់តាំងពីឆ្នាំ២០១៨ ពេលកងទ័ពស៊ីរីដណ្តើមបានមកវិញនូវតំបន់នានានៅជាយរដ្ឋធានីបន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនឆ្នាំ។

សង្រ្គាមស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ជាការបះបោរប្រឆាំងរបបគ្រប់គ្រងលោក al-Assad ហើយបានឈានដល់ជម្លោះពេញបន្ទុក ដែលអូសទាញមហាអំណាចបរទេសចូលរួម។មនុស្សរាប់សែននាក់ត្រូវបានសម្លាប់ ខណៈមនុស្សរាប់លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង នៅក្នុងវិបត្តិជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក។

ផ្លូវនានាក្នុងទីក្រុង Misrata និងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ពោពេញដោយសម្លេងហ៊ោកញ្ច្រៀវ អបអរសាទរ ខណៈប្រជាជនស៊ីរីក្នុងប្រទេសលីប៊ី បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការដួលរលំរបស់លោក Bashar al-Assad ។ ពលរដ្ឋលីបង់បានប្រមូលផ្តុំគ្នាអបអរសាទរកាលពីថ្ងៃអាទិត្យ ៨ ធ្នូ នៅសង្កាត់ Ashrafieh នៃរដ្ឋធានីបេរូត ក្រោយការទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad។

នៅថ្ងៃដដែលនោះ ប្រជាជនស៊ីរីដែលរស់នៅក្នុងរដ្ឋធានីអង់ការ៉ា (Ankara) របស់ប្រទេសទួរគី ក៏បានប្រមូលផ្ដុំគ្នាអបអរការបញ្ចប់ការគ្រប់គ្រងរបស់លោក Bashar al-Assad នៅក្នុងប្រទេសកំណើតរបស់ពួកគេដែរ។

ប្រជាជនស៊ីរីរាប់រយនាក់បានជួបជុំគ្នាអបអរសាទរការដួលរលំរដ្ឋាភិបាលស៊ីរី នៅទីលានសាធារណៈមួយនៅភាគខាងជើងទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ៨ ធ្នូ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរីបានប្រកាសថាពួកគេបានបណ្តេញប្រធានាធិបតី Bashar al-Assad ។

កាលពីថ្ងៃអាទិត្យនោះដែរ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅច្រកព្រំដែនលីបង់-ស៊ីរី ក្នុងទីក្រុង Masnaa ដើម្បីអបអរសាទរការដួលរលំនៃរបបនេះ ពួកគេភាគច្រើនជាជនជាតិស៊ីរីភៀសខ្លួន ដែលគ្រោងនឹងត្រឡប់ទៅប្រទេសរបស់ពួកគេវិញ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm