នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចេញបញ្ជាឱ្យយោធាវាយដណ្តើមយកតំបន់ទ្រនាប់នៅស៊ីរី

2024/12/09 05:56:05 pm        241

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូថា លោកបានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែល «ដណ្តើមយក» តំបន់ទ្រនាប់គ្មានយោធានៅតាមព្រំដែនជាមួយប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរំលំលោក Bashar al-Assad ក្នុងទីក្រុងដាម៉ាស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា «កិច្ចព្រមព្រៀងដកខ្លួន» ដែលមានអាយុកាល៥០ឆ្នាំរវាងប្រទេសទាំងពីរបានដួលរលំ ហើយ «កងកម្លាំងស៊ីរី បានបោះបង់ចោលទីតាំងរបស់ពួកគេ»។

ជាលទ្ធផល លោកបាននិយាយថា «ខ្ញុំបានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែល(IDF) វាយដណ្តើមយកតំបន់ទ្រនាប់ និងទីតាំងទីបញ្ជាការ នៅក្បែរនោះ»។

ការប្រកាស ដែលលោក Netanyahu បានធ្វើឡើង ខណៈលោកទៅពិនិត្យមើលតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ស្ថិតនៅលើតំបន់ទ្រនាប់ បានកើតឡើងបន្ទាប់ពីយោធាបាននិយាយថា ខ្លួនបានដាក់ពង្រាយកម្លាំងទៅកាន់តំបន់នោះ។

អ៊ីស្រាអែលបាននិយាយរួចមកហើយកាលពីថ្ងៃមុន ខណៈក្រុមឧទ្ទាមដឹកនាំដោយអ៊ីស្លាមនិយម បានរុលទៅមុខយ៉ាងលឿននៅទូទាំងប្រទេសស៊ីរី ថា ទាហានរបស់ខ្លួន បានចូលទៅក្នុងតំបន់ទ្រនាប់ដែលការពារដោយអង្គការសហប្រជាជាតិ ដើម្បីជួយដល់កងរក្សាសន្តិភាពក្នុងការវាយរុញច្រានការវាយប្រហារ។

កាលពីថ្ងៃអាទិត្យ កងទ័ពបានប្រកាសពីការដាក់ពង្រាយកងទ័ពនៅទីនោះ ដោយលើកឡើងពី «ការចូលរបស់ជនប្រដាប់អាវុធ ទៅក្នុងតំបន់ទ្រនាប់» ។

សេចក្តីថ្លែងការណ៍យោធាបាននិយាយថា បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗជាច្រើននៅក្នុងប្រទេសស៊ីរី កងកម្លាំងការពារអ៊ីស្រាអែល បានដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ទ្រនាប់ និងនៅកន្លែងផ្សេងៗទៀតដែលចាំបាច់សម្រាប់ការការពាររបស់ខ្លួន ដើម្បីធានាបានសុវត្ថិភាពសហគមន៍តំបន់ខ្ពង់រាប Golan Heights និងពលរដ្ឋអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm