មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជាត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ដើម្បីបង្កើនភាព​ប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារ

2024/12/09 07:42:22 pm        127

នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីពិធីអបអរសាទរខួបលើកទី ៦០ របស់​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម (RUA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ក៏​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះជាសមិទ្ធផលនៃថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) ដែលបង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។

កិច្ចដំណើរការរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុវត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលនេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។

ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្មនិងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព។

បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH-Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO បានលើកឡើងថា «ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក។»

មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយផ្តល់នូវដំណោះស្រាយទំនើបៗ ឱ្យបានសមស្របទៅតាមតម្រូវការរបស់សហគ្រាសក្នុងស្រុកនិងការបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញដែលចាំបាច់សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមិនត្រឹមតែដើរតួនាទីជាមជ្ឈមណ្ឌលបណ្តុំសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់និស្សិតនិងអ្នកស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍និងផ្សារភ្ជាប់រវាងគម្លាតចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានលើកឡើងថា «បន្ថែមពីលើការផ្តល់គាំទ្រដល់សហគ្រាសក្នុងស្រុក មជ្ឈមណ្ឌលនឹងផ្តល់ឱកាសសិក្សាស្រាវជ្រាវបានកាន់តែប្រសើរដល់និស្សិតនិងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផងដែរ។»

លើសពីនេះ មជ្ឈមណ្ឌលនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង តាមរយៈកិច្ចសហការជាមួយស្ថាប័នជំនាញផ្នែកវេចខ្ចប់អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបនិងអង្គការវេចខ្ចប់ពិភពលោក (WPO) ដើម្បីជួយអភិវឌ្ឍន៍ជំនាញវេចខ្ចប់នៅក្នុងវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា។

បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍បន្ថែមថា «មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជានេះ នឹងក្លាយទៅជាធនធានគម្រូ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់វិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុកនិងពិភពលោក។»

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm