អូស្រ្តាលី សន្យាជួយបណ្តុះបណ្តាលជំនាញសន្តិសុខដល់កម្ពុជា ក្រោយ​បើក​ដំណើរការ​ព្រំដែន​ឡើងវិញ

2021/10/28 12:14:51 am        526

ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាថា ភាគីអូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់មន្រ្តីព្រំដែនកម្ពុជា បន្ទាប់ពីកម្ពុជាបើកដំណើរការច្រកព្រំដែនឡើងវិញ។

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «ស្របពេលដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏រៀបចំកម្មវិធី​បណ្ដុះ​បណ្ដាល​ពង្រឹង​សមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែក​អន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែន​ឱ្យ​ទទួល​បានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ»។

នៅក្នុងកិច្ចជំនួបនោះ លោក Pablo Kang បានបញ្ជាក់ប្រាប់ដល់សម្តេចក្រឡាហោម ស ខេងផង ដែរថា ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយថវិកាប្រមាណ ១៥លាន​ដុល្លា​អូស្ត្រាលី​សម្រាប់អនុវត្តគម្រោង នៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះ បានផ្ដល់ជូន​តាមរយៈធនាគារពិភពលោកផងដែរនោះ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ដោយលលោកឯកអគ្គរាជទូត​បាន​ជម្រាប​ជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ​ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក ដោយឯកឧត្តម បានជម្រាបជូនសម្ដេចថា ក្របខណ្ឌ​នៃកិច្ច​សហប្រតិបត្តិការ​ត្រីភាគីនេះ​ធ្វើឡើង​ដោយមិនមាន​ចេតនា​ណា​មួយ​ក្នុង​ការ​បង្ក​នូវ​ហានិភ័យ ឬ​អសន្តិសុខ​នៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោម​ហេតុផលសន្តិភាព ​និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលី​តែ​ប៉ុណ្ណោះ។

នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថា ការផ្ដល់ជំនួយរបស់អូស្ត្រាលីនេះ​ក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បន្ត​ដំណើរ​ការ​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ផងដែរ។

ដោយឡែកសម្រាប់ អូស្ត្រាលីត្រៀមខ្លួនក្នុងការជួយបណ្តុះបណ្តាល​ជំនាញបន្ថែម​ដល់​មន្រ្តី​ច្រក​ព្រំដែន​កម្ពុជានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ច​សហការរវាង​ភាគីទាំងពីរក្នុងរយៈពេលកន្លងមក ​ហើយសម្ដេច​ក៏បានស្នើភាគីអូស្ត្រាលី ​តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែ​ជិតស្និត​ខ្លាំងក្លា​ថែមទៀតពាក់ព័ន្ធ​នឹង​បទល្មើសគ្រឿងញៀន ដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈម នឹងជំងឺកូវីដ -១៩ក៏ដោយនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm