ពលរដ្ឋកូរ៉េខាងត្បូងនៅតែបន្តការតវ៉ា បន្ទាប់ពីច្បាប់អាជ្ញាសឹករធ្វើឲ្យរញ្ជួយប្រទេសនេះ

2024/12/09 07:53:52 pm        96

ប្រជាពលរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៩ធ្នូដើមសប្ដាហ៍នេះ បាននិយាយថា ពួកគេកំពុងតស៊ូស្ថានភាពដ៏រំជើបរំជួល ខណៈបាតុកម្មនៅតែបន្តបង្កើតឧបសគ្គសម្រាប់ការធ្វើដំណើររបស់ពួកគេទៅកាន់រដ្ឋធានីសេអ៊ូល ជិតមួយសប្តាហ៍បន្ទាប់ពីការប៉ុនប៉ងដ៏ខុសឆ្គងរបស់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។

លោកប្រធានាធិបតី Yoon បានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់ថ្ងៃអង្គារ ទី៣ធ្នូសប្ដាហ៍មុន នៅពេលលោកបានផ្តល់អំណាចគ្រាអាសន្នដល់យោធាដើម្បីលុបបំបាត់នូវអ្វីដែលលោកហៅថាកម្លាំងប្រឆាំងរដ្ឋ និងទប់ស្កាត់គូប្រជែងនយោបាយដែលរារាំងតែប៉ុណ្ណោះ ដើម្បីលុបចោលបទបញ្ជា នេះរយៈពេល៦ ម៉ោងក្រោយមក បន្ទាប់ពីសភាបានផ្គើនយោធានិងនគរបាល ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទប្រឆាំងនឹងក្រឹត្យនេះ។សកម្មភាពនេះ បានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំ ហើយមនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំង លោក Yoon ចាប់តាំងពីសប្ដាហ៍មុន បន្តមកដល់ដើមសប្ដាហ៍នេះទៀត ។

នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ គេអាចមើលឃើញអ្នកធ្វើដំណើរកំពុងដើរកាត់ក្បួនបាតុកម្មមកពីគណបក្សប្រឆាំងមួយក្នុងចំណោមគណបក្សប្រឆាំងប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង នៅឯទីលានចតុរង្គ ក្វាងវ៉ាម៉ុន (Gwanghwamun) កណ្តាលរដ្ឋធានីសេអ៊ូល។

លោក Kim Dong-hun អ្នកធ្វើដំណើរមកពីទីក្រុងជិតព្រំដែន Paju ជាប់កូរ៉េខាងជើង បាននិយាយថា ចរាចរណ៍កំពុងកកស្ទះខ្លាំង ហើយខ្ញុំជឿថារឿងទាំងអស់នេះកើតឡើងដោយសារតែភាពចលាចលនេះ។

កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែរក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ដោយដើរក្បួនសំដៅទៅកាន់អគារសភាជាតិ ខណៈបក្សប្រឆាំងរបស់ប្រទេសនេះ បានបោះឆ្នោតទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol តែមិនបានសម្រេច៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm