កម្ពុជាបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យា E-beam និង X-ray ដើម្បីពង្រឹងដល់​វិស័យ​ឧស្សាហកម្ម និងសន្តិសុខចំណីអាហារ

2024/12/09 08:38:25 pm        137

កម្ពុជារៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការ​ប្រើប្រាស់​បរិក្ខា​ប្រព្រឹត្ត​កម្ម​វិទ្យុ​សកម្ម​ពហុ​បំណង​ ដោយបច្ចេកវិទ្យា E-beam និង X-ray ដែលជាប្រព័ន្ធពហុបំណង ដើម្បីជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យានេះជួយដល់វិស័យឧស្សាហកម្ម ការពង្រឹងដល់ប្រព័ន្ធសន្តិ-សុខចំណីអាហារ និង​វិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើងនៅក្នុងសិក្ខា សាលាបង្កើនការយល់ដឹង និងការប្រើប្រាស់​បរិក្ខារ​ប្រព្រឹត្ត​កម្ម​វិទ្យុ​សកម្ម​ពហុ​បំណង​ដោយបច្ចេកវិទ្យា E-beam (អីបីម) និង X-ray (អេចសារ៉េ) នៅកម្ពុជា នៅថ្ងៃទី ៩ ខែធ្នូនេះថា បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យ ជា​ច្រើន ហើយពិតណាស់ការប្រើប្រាស់ទាំងអស់ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ, មិន​ថា​ប្រើ​ដើម្បីសម្លាប់មេរោគលើឧបករណ៍ វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើន​សុវត្ថិភាព​ចំណី​អាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ ដោយបច្ចេកវិទ្យាទាំងនេះមាន សក្ដានុពលធំធេង និ​ងអាច​ជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម បន្តថា ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយ នៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខា សា​លាក៏​មា​ន​គោល​ដៅ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ឧស្សាហ​ក​ម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណ​ភាព​ផលិត​ផល។ លើសពីនេះសិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដែលមាន​មេត្រី​ភាព​បរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និង​ការ​កែ​ច្នៃ​រូប​ធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដែលកាន់តែមានសភាពធ្ងន់ធ្ងរ។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា យើងត្រូវ​ចូល​រួម​លុប​បំបាត់​ការយ​ល់​ខុសជុំវិញ​វិទ្យុ​សកម្ម ចំណីអាហារ ដើម្បីធានា ដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹង ស្តី​ពី​ប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពចំណី អាហាររបស់យើង។ នេះគឺ​ជា​ជំហាន​ដំបូងហើយ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ច​សហការ ជាមួយការិយាល័យប្រចាំតំបន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និង​ការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួង ថាមពលសហរដ្ឋអាមេរិក បានរៀប​ចំ​សិក្ខា​សាលា​បង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយ បច្ចេកវិទ្យា E-beam និង X-ray នេះនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm