អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំង ប្រទេសចិន «កំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសស៊ីរីយ៉ាងដិតដល់ ហើយសង្ឃឹមថា ស្ថិរភាពនឹងវិលត្រឡប់មកវិញឆាប់ៗតាមដែលអាចធ្វើទៅបាន»។

អ្នកនាំពាក្យ បាននិយាយថា «យើងជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី ធានាបាននូវសុវត្ថិភាព និងសន្តិសុខ របស់ស្ថាប័ននិងបុគ្គលិករបស់ប្រទេសចិននៅក្នុងប្រទេសស៊ីរី»។

មន្ត្រីរូបនេះបាននិយាយបន្ថែមថា ស្ថានទូតចិនប្រចាំនៅប្រទេសស៊ីរី នៅតែបំពេញភារកិច្ចរបស់ខ្លួន ហើយ រដ្ឋាភិបាលចិន «បាននិងកំពុងជួយយ៉ាងសកម្មដល់ពលរដ្ឋចិន ដែលមានបំណងចង់ចាកចេញពីប្រទេសស៊ីរី»។

ប្រទេសចិន មានទំនាក់ទំនងជាមិត្តភាពជាមួយ លោក al-Assad ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានផ្តល់ជំនួយជួយកសាងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះឡើងវិញ ខណៈ លោក al-Assad បានទៅធ្វើទស្សនកិច្ចនៅទីក្រុង Hangzhou ភាគខាងត្បូងប្រទេសចិន។