សម្តេចតេជោចែករំលែកទស្សន ០៤ចំណុច ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

2021/10/27 07:27:45 pm        514

​ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ តាមប្រព័ន្ធវីដេអូ ហើយសម្តេចបានចែករំលែកទស្សន ០៤ចំណុច ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦នេះ។

ជាមួយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦នេះ សម្តេចបានសូមអនុញ្ញាតចូលរួមនូវមតិមួយចំនួនពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំរបស់យើង ដូចខាងក្រោម៖

ទី១-វិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូចនេះ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈ នយោបាយ។ ទន្ទឹមនេះ, ជាមួយនឹងការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំង និង ថ្នាំព្យបាលកម្ពុជាក៏សុំអំពាវនាវ ឱ្យការចែកចាយវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌, ក្នុងតម្លៃសមរម្យ និងទាន់ពេល។

ទី២. ដើម្បីពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ច, យើងត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែច្រវាក់ ផលិតកម្ម និងការផ្គត់ផ្គង និងពាណិជ្ជកម្មឆ្លងដែន, ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុន-តូច និងមធ្យម, លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន, ជំរុញការតភ្ជាប់ និង សម្រួលដល់ ការធ្វើដំណើរឆ្លងដែនឡើងវិញ។

ក្នុងស្មារតីនេះ កម្ពុជាសូមអបអរចំពោះការដាក់ចេញនូវ សេចក្តី ប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និង សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្ដារឡើង វិញប្រកបដោយចីរភាព និងបៃតង។

ទី៣-ពាក់ព័ន្ធនឹងការរៀបចំ សេចក្តីព្រាងផែនការសកម្មភាពថ្មី ឆ្នាំ ២០២៣-២០២៧, កម្ពុជា យល់ថា គួរផ្ដោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន ៤ ស្របតាមនិន្នាការសកល រួមមាន (១).ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ; (២).ការកសាងសមត្ថភាពសហគ្រាសខ្នាតមីកូ, តូច និងមធ្យម (MSMEs); (៣).ការជំរុញ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ចឌីជីថល; និង (៤).ថាមពលប្រកបដោយចីរភាព។ ទី៤. កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព, ស្ថិរភាព និង គ្មានអាវុធ នុយក្លេអ៊ែ ។ លើមូលដ្ឋាននេះ, កម្ពុជាសូមអំពាវនាវសូមឱ្យ រាល់គំនិតផ្តួចផ្តើម រួមទាំងសម្ព័ន្ធភាពយោធា ដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរពមជ្ឍភាពអាស៊ាន, បំពេញបន្ថែមនូវយន្តការ ដែលមានស្រាប់ និងឈលើការគោរពគ្នា និង ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាស្ថិរភាព, សន្តិសុខ, សន្តិភាព និងវិបុលភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm