ក្រុមចោរសមុទ្រសូម៉ាលី ទាមទារប្រាក់លោះ ដើម្បីដោះលែងទូកនេសាទចិន

2024/12/09 09:54:28 pm        151

នគរបាល និងមន្ត្រីក្នុងតំបន់ បាននិយាយថា ចោរសមុទ្រសូម៉ាលី ដែលបានប្លន់ទូកនេសាទចិនមួយគ្រឿង បានទាមទារប្រាក់លោះសម្រាប់ដោះលែងទូកនេះ និងសមាជិកនាវិក ១៨នាក់។

ភ្លាមៗនោះ ពុំទាន់ដឹងច្បាស់ទេថា នៅពេលណាដែលទូកនេសាទនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើង ដែលកាន់កាំភ្លើង AK-47 ប៉ុន្តែកងកម្លាំងប្រឆាំងចោរសមុទ្ររបស់សហភាពអឺរ៉ុប បានទាមទារឲ្យមានការចាប់អារម្មណ៍ជាសកលចំពោះឧប្បត្តិហេតុនេះ កាលពីថ្ងៃព្រហស្បតិ៍។

លោក Mohamed Dini មន្ត្រីនគរបាលនៅទីក្រុងកំពង់ផែ Eyl ដែលជាបន្ទាយចោរសមុទ្រនៅលើឆ្នេរភាគខាងកើតរបស់រដ្ឋ Puntland បាននិយាយថា៖«ចោរសមុទ្រកំពុងផ្លាស់ទីទូកនោះ ចេញពីឆ្នេរសមុទ្រ ... ពួកគេកំពុងស្វែងរកទីជម្រកសុវត្ថិភាព»។

លោក Dini បាននិយាយថា ទូកនេសាទ ត្រូវបានប្លន់ដោយក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានចុះកិច្ចសន្យា ដើម្បីផ្តល់«ការការពារ» មុនពេលត្រូវបានឃាត់ដោយចោរសមុទ្រផ្សេងទៀត ដោយបន្ថែមថា ពួកគេបានទាមទារប្រាក់សម្រាប់ការដោះលែងទូកនេះ។

លោក Ali Warsame ជាមនុស្សចាស់ម្នាក់នៅក្នុងតំបន់ ដែលដឹងពីករណីនេះ បាននិយាយថា ក្រុមហ៊ុន សូម៉ាលីដែលដើរតួជំនួសទូកនោះ បានយល់ផ្តល់ជូនប្រាក់លោះចំនួន ៣០០.000ដុល្លារ។ ប៉ុន្តែសំណើនេះ ត្រូវបានបដិសេធដោយក្រុមចោរសមុទ្រ។ អ្នកនេសាទក្នុងតំបន់ បាននិយាយថា ទូកនេះ បានចូលមកជិតកំពង់ផែ Eyl កាលពីថ្ងៃសុក្រ ប៉ុន្តែក្រុមចោរសមុទ្រ បានរុញចូលទៅក្នុងសមុទ្រវិញ ដោយសារការភ័យខ្លាចពីឆ្មាំឆ្នេរសមុទ្ររបស់រដ្ឋPuntland។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm