យុគសម័យថ្មី ចាប់ផ្តើម នៅប្រទេសស៊ីរី ខណៈពិភពលោក កំពុងតាមមើល

2024/12/09 10:34:19 pm        138


នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ ប្រជាជនស៊ីរីភ្ញាក់ពីដំណេកមកអមដោយក្តីសង្ឃឹម ប៉ុន្តែប្រឈមនឹងអនាគតមិនច្បាស់លាស់ បន្ទាប់ពីពួកឧទ្ទាមបានដណ្តើមយករដ្ឋធានី Damascus (ដាម៉ាស) ហើយប្រធានាធិបតី Bashar al-Assad (បាសា អាល់-អាសាដ) បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដោយនេះជាព្រឹត្តិការណ៍ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ និងការគ្រប់គ្រងយ៉ាងឃោរឃៅរបស់គ្រួសារលោក ក្នុងរយៈពេល ៥០ឆ្នាំ។

គួរបញ្ជាក់ថា ការវាយរុលទៅមុខយ៉ាងលឿនរហ័សដូចផ្លេកបន្ទោររបស់សម្ព័ន្ធជីវពលដឹកនាំដោយក្រុម Hayat al-Tahrir al-Sham (HTS) ដែលជាអតីតមែកធាងរបស់ក្រុមអាល់កៃដា បានបង្កើតបានជាចំណុចរបត់ដ៏ធំបំផុតមួយ សម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនជំនាន់មកនេះ។ ការដួលរលំរបស់របបលោក Assad បានបំផ្លាញទីតាំងមួយ ដែលអ៊ីរ៉ង់ និងរុស្ស៊ី បានប្រើប្រាស់ឥទ្ធិពលគ្របលើទូទាំងពិភពអារ៉ាប់។

ទីក្រុងមូស្គូបានផ្តល់សិទ្ធិជ្រកកោនដល់លោក Assad និងក្រុមគ្រួសាររបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងលោក Mikhail Ulyanov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ)។

រដ្ឋាភិបាលសកលលោកបានស្វាគមន៍ការបញ្ចប់របបគ្រប់គ្រងនៃរដ្ឋាភិបាលស្វយ័តរបស់លោក Assad ខណៈដែលពួកគេប្រឹងប្រឹងវាយតម្លៃពីមុខមាត់ថ្មីរបស់តំបន់មជ្ឈិមបូព៌ា។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ប្រទេសស៊ីរីស្ថិតក្នុងដំណាក់កាលនៃហានិភ័យ និងភាពមិនប្រាកដប្រជា ហើយវាជាលើកទី១ ក្នុងរយៈពេលជាច្រើនឆ្នាំដែលទាំងរុស្ស៊ី អ៊ីរ៉ង់ និងអង្គការសកម្មប្រយុទ្ធហេសបូឡា មិនមានតួនាទីជះឥទ្ធិពល នៅទីនោះ។

យ៉ាងណាក្ដី ក្រុម HTS នៅតែត្រូវបានចាត់ទុកថា ជាក្រុមភេរវករដោយសហរដ្ឋអាមេរិក ទួរគី និងអង្គការសហប្រជាជាតិ ទោះបីជាក្រុមនេះបានប្រើពេលជាច្រើនឆ្នាំ ក្នុងការព្យាយាមបង្ហាញពីរូបភាពទន់ភ្លន់របស់ខ្លួន ដើម្បីធានាដល់រដ្ឋាភិបាលអន្តរជាតិ និងក្រុមជនជាតិភាគតិច នៅក្នុងប្រទេសស៊ីរីក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm