វិថីតេជោសន្តិភាពឆ្នេរអង្កោលបានរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋនៅក្នុងសហគមន៍

2024/12/10 03:13:12 am        202

កែប ៖ ប្រជាពលរដ្ឋរស់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានជីវភាពសមរម្យជាងមុន បន្ទាប់ពីវិថីតេជោសន្តិភាពឆ្នេរអង្កោល បានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលថ្មីៗ។ នេះបើតាមការឱ្យដឹងពីលោក ប៊ុន យោង អភិបាលរងខេត្តកែប បានផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូនេះ ក្នុងពេលលោកស្រី Jyots ana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានដឹកនាំក្រុមការងារ ADB និងអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅខេត្តកែប។

នៅក្នុងបទសម្ភាស លោកបានបន្តថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋរស់នៅខេត្តកែប ដែលក្នុងនោះរួមមាន៖ជាប្រព័ន្ធទំនាក់ទំនងចរាចរណ៍ងាយស្រួលតភ្ជាប់ពីស្រុកទៅទីរួមខេត្ត,បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកំសាន្តនៅឆ្នេរអង្កោល,បានផ្លាស់ប្តូរមុខរបរប្រជាពលរដ្ឋមួយចំនួនក្នុងសហគមន៍ពីមុខរបរនេសាទ និងមុខរបរមានហានិភ័យមកប្រកបមុខរបរការផ្តល់សេវាទេសចរវិញ ធ្វើឱ្យជីវភាពរបស់ពួករស់នៅសមរម្យជាងមុនផងដែរ។ លើសពីនេះ លោកបានអរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធនាគារ ADB ដែលកសាងវិថីតេជោសន្តិភាពឆ្នេរអង្កោលនេះឡើង។

​ពលរដ្ឋបានឱ្យដឹងដែរថា បច្ចុប្បន្នការប្រកបមុខរបរនៅឆ្នេរអង្កោលមានភាពមមាញឹកគួរសម បន្ទាប់ពីវិថីតេជោសន្តិភាពឆ្នេរអង្កោលបានធ្វើរួចរាល់ ព្រោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរលេងនៅតាមឆ្នេរនេះ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឱ្យដឹងដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហានុតំបន់ទន្លេមេង្គដើម្បីកំណើនប្រកបដោយបរិយាបន្ន ជំហានទី២ ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់កម្ចីឥណទានសម្បទាន ប្រមាណ១០លានដុល្លា សម្រាប់សាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង១២គីឡូមែត្រ។ ហើយគម្រោងនេះ បានផ្តល់ផលវិជ្ជាមានជាច្រើនដល់ពលរដ្ឋក្នុងសហគមន៍រាប់បញ្ចូលទាំងស្រ្តីផងដែរ។

គួរបញ្ជាក់ដែរថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វិថីនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាមេរិក ជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm