កម្ពុជាបង្កើនការយល់ដឹងនៃបច្ចេកវិទ្យា E-beam និង X-ray ដើម្បីពង្រឹងដល់វិស័យឧស្សាហកម្ម និង សន្តិសុខចំណីអាហារ

2024/12/10 04:06:01 am        199

ភ្នំពេញ ៖ កម្ពុជារៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយបច្ចេកវិទ្យា E-beam និង X-ray ដែលជាប្រព័ន្ធពហុបំណង ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះជួយដល់វិស័យឧស្សាហកម្ម ការពង្រឹងដល់ប្រព័ន្ធសន្តិ- សុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស។

 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខា សាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam (អីបីម) និង X-ray (អេចសារ៉េ) នៅកម្ពុជា នៅថ្ងៃទី ៩ ខែ ធ្នូ នេះថា បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យ ជាច្រើន ហើយពិតណាស់ការប្រើប្រាស់ទាំងអស់ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ, មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍ វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ ដោយបច្ចេកវិទ្យាទាំងនេះមាន សក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម បន្តថា ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយ នៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខា សាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះសិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដែលមានមេត្រីភាព បរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដែលកាន់តែមានសភាពធ្ងន់ធ្ងរ។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្ម ចំណីអាហារ ដើម្បីធានា ដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹង ស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពចំណី អាហាររបស់យើង។ នេះគឺជាជំហានដំបូងហើយ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ ជាមួយការិយាល័យប្រចាំតំបន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួង ថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើន ការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយ បច្ចេកវិទ្យា E-beam និង X-ray នេះនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        204
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm