ប្រជាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែទទួលបានជំនាញ និងចំណេះដឹងថ្មីៗ ពីគម្រោង SCMF

2024/12/10 05:46:46 am        179

កំពត ៖តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព(SCMF) បានធ្វើឱ្យប្រជាសហគមន៍ត្រពាំងសង្កែមានជីវភាពធូធារជាងមុន តាមរយៈទទួលបានជំនាញ និងចំណេះដឹងថ្មីៗ។

 ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅខេត្តកំពត នៅល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤ បានប្រាប់BTVឱ្យដឹងថា បច្ចុប្បន្នជីវភាពរស់នៅរបស់ពួកគេធូធារជាងមុន បន្ទាប់ពីសហគមន៍ទទួលបានការជ្រោមជ្រែងពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។ ពលរដ្ឋបន្តថា តាមរយៈគម្រោងនេះ ពួកគេទទួលបានចំណេះដឹងថ្មីៗ ពីរបៀបផ្តល់សេវាកម្មទេសចរណ៍ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលនេសាទជាដើុំ ។

ក្នុងពេលអញ្ជើញទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) មានប្រសាសន៍ថា ការពិតទៅ គម្រោង SCMF មានលក្ខណៈពិសេសណាស់ សម្រាប់ADB ដោយសារយុទ្ធសាស្រ្ត៥ឆ្នាំទៀតរបស់ ADB ផ្តោតទៅលើ៣ចំណុចរួមមាន៖ទី១.វិបុលភាព ទី២.ប្រជាពលរដ្ឋ និងទី៣.ភពផែនដី។ លើសពីនេះ លោកស្រីបន្តថា មូលហេតុដែលគម្រោង SCMF ជ្រើសរើសយកសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែសម្រាប់អនុវត្តគម្រោង ព្រោះសហគមន៍នេះ កន្លងទៅទទួលបានជោគជ័យ នឹងចង់ជួយឱ្យសហគមន៍នេះកាន់តែជោគជ័យបន្ថែមទៀត តាមរយៈការផ្តល់ជំនាញ និងចំណេះដឹង និងជាគំរូដល់សហគមន៍ដដៃទៀត។

លោកបណ្ឌិត ខូវ គួង អគ្គនាយករងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រ គម្រោង SCMF បានកំណត់អនុវត្តសកម្មភាពក្នុងសមាគមសហគមន៍នេសាទចំនួន ២៥ និងតំបន់ការពារសហគមន៍ចំនួន ១៥ ដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។លើសពីនេះ លោកបណ្ឌិត បានអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលតែងតែ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរដ្ឋបាលជលផល។

គួរបញ្ជាក់ដែរថា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) បានចាប់អនុវត្តពីខែធ្នូ ឆ្នាំ ២០២២ រហូតដល់ខែសីហា ឆ្នាំ ២០២៩ ដោយប្រើប្រាស់កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារពីធនាគារADB ក្នុងនោះ ៥១ លានដុល្លារជាប្រាក់កម្ចី និង ២២ លានដុល្លារជាជំនួយឥតសំណង និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ២0 លានដុល្លារ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm