សេវាកម្មរដ្ឋាភិបាលស៊ីរីជាប់គាំងទាំងស្រុងខណៈបុគ្គលិករដ្ឋនៅផ្ទះ បន្ទាប់ពីការកាន់កាប់របស់ក្រុមឧទ្ទាម

2024/12/10 03:21:39 pm        208

នាយករដ្ឋមន្ត្រីស៊ីរីបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីភាគច្រើនបានចូលធ្វើការវិញហើយ បន្ទាប់ពីក្រុមឧទ្ទាមបានទម្លាក់ប្រធានាធិបតីលោក Bashar Assad ប៉ុន្តែបុគ្គលិករដ្ឋមួយចំនួនពុំទាន់បានវិលត្រឡប់មកធ្វើការវិញទេ ហើយមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា វិស័យសាធារណៈរបស់ប្រទេសនេះ បានឈានដល់ការជាប់គាំងទាំងស្រុង និងភ្លាមៗ។

ទន្ទឹមនឹងនេះ ជនភៀសខ្លួនជាច្រើនបានឆ្លងចូលទៅក្នុងប្រទេសស៊ីរីវិញពីប្រទេសជិតខាង ដោយសង្ឃឹមថានឹងមានអនាគតសន្តិភាពជាងមុន និងស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនក្នុងអំឡុងរបប គ្រប់គ្រងរបស់លោក Assad ។

មានសញ្ញានៃការលំបាកនៅខាងមុខរួចហើយសម្រាប់សម្ព័ន្ធឧទ្ទាមដែលឥឡូវនេះកំពុងគ្រប់គ្រងផ្នែកជាច្រើននៃប្រទេសនេះ។ សម្ព័ន្ធភាពនេះត្រូវបានដឹកនាំដោយអតីតសកម្មប្រយុទ្ធអាល់កៃដាជាន់ខ្ពស់ ដែលបានផ្តាច់ទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនេះកាលពីច្រើនឆ្នាំកន្លងទៅ។

ទីបញ្ជាការរបស់ក្រុមឧទ្ទាមបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ពួកគេនឹងមិនប្រាប់ស្ត្រីពីរបៀបស្លៀកពាក់ឡើយ។ទីបញ្ជាការនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនត្រូវបានហាមប្រាមយ៉ាងតឹងរ៉ឹងក្នុងការជ្រៀតជ្រែកលើការស្លៀកពាក់របស់ស្ត្រី ឬដាក់សំណើណាមួយដែលទាក់ទងនឹងសម្លៀកបំពាក់ ឬរូបរាងរបស់ពួកគេ រួមទាំងសំណើសម្រាប់ភាពថ្លៃថ្នូរ។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ជិតពីរថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមចូលកាន់កាប់រដ្ឋធានី ដាម៉ាស់ សេវាកម្មរដ្ឋាភិបាលសំខាន់ៗមួយចំនួនបានបិទ បន្ទាប់ពីបុគ្គលិករដ្ឋមិនអើពើនឹងការហៅឱ្យត្រឡប់ទៅបម្រើការងាររបស់ពួកគេ ដែលបណ្តាលឱ្យមានបញ្ហានៅព្រលានយន្តហោះ និងព្រំដែន និងធ្វើឱ្យលំហូរនៃជំនួយមនុស្សធម៌ថយចុះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm