ប្រជាជនកូរ៉េខាងត្បូង បន្តតវ៉ានៅទីក្រុងសេអ៊ូល ដើម្បីចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីYoon Suk Yeol

2024/12/10 06:39:54 pm        82

កាលពីយប់ថ្ងៃចន្ទ ទី៩ ខែធ្នូសប្ដាហ៍នេះក្រុមបាតុកររាប់ពាន់នាក់នៅទីក្រុងសេអ៊ូល បានប្រឹងជម្នះនឹងភាពត្រជាក់ម្តងទៀត ដើម្បីទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយនិយាយថា មិនគ្រប់គ្រាន់ទេត្រឹមតែការសុំទោស ចំពោះការព្យាយាមដាក់ច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុននោះ។

លោក Yoon បានគេចផុតពីការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងក្នុងសភាកាលពីថ្ងៃសៅរ៍៧ធ្នូ បន្ទាប់ពីការប៉ុនប៉ងដ៏ខុសឆ្គងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារទី៣ធ្នូសប្ដាហ៍មុន ហើយក្រោយមកប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាទាមទារឱ្យរូបលោកលាលែងពីតំណែង។

សហភាពសហព័ន្ធសហជីពកូរ៉េ (KCTU) ដែលបានដឹកនាំការតវ៉ាកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣០.០០០នាក់ បានប្រមូលផ្តុំគ្នាម្តងទៀតនៅជិតសភា។

ក្រុមអ្នកតវ៉ាបានសម្តែងការខឹងសម្បារ និងខកចិត្តចំពោះសេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Yoon ជាទីដែលលោកបាននិយាយថាលោកនឹងប្រគល់ជោគវាសនានយោបាយ និងផ្លូវច្បាប់របស់លោកទៅឱ្យគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក ប៉ុន្តែពុំបានលាលែងពីតំណែងនោះទេ។

លោក Yoonវ័យ៦៣ឆ្នាំ រដ្ឋមន្ត្រីខុទ្ទកាល័យ មេបញ្ជាការយោធា និងមន្ត្រីនគរបាល ជាច្រើនរូប ប្រឈមការស៊ើបអង្កេតបទឧក្រិដ្ឋជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ និងបំពានអំណាច។ មន្ត្រីក្រសួងយុត្តិធម៌និយាយថា ប្រធានាធិបតីរូបនេះ ត្រូវបានហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ជុំវិញការប៉ុនប៉ងបរាជ័យដាក់ច្បាប់អាជ្ញាសឹក ខណៈការស៊ើបអង្កេតកំពុងបន្ត៕



អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm