សាលា​តម្រង់​ទិស​បាល់ទាត់​ខេត្ត​រតនគិរី​ប្រកាស​ជ្រើសរើស​កីឡាករ U13 និង U18

2021/10/28 04:58:02 pm        169

​បាល់ទាត់៖ សាលា​តម្រង់​ទិស​បាល់ទាត់ខេត្តរតនគិរីបានប្រកាស​ជ្រើសរើស​កីឡាករ ២​កម្រិត​អាស៊ីដើម្បី​ចូលរួម​ហ្វឹកហាត់​ត្រៀម​ការប្រកួត​ពានរង្វាន់​យុវជននា​រដូវ​កាល​ថ្មី នាពេល​ឆាប់ៗ​ខាងមុខគឺ​កីឡាករ​អាយុ​ក្រោម ១៣​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ។​ ​យោងតាម​ការជូនដំណឹង​របស់​សាលា​តម្រង់ទិស​បាល់ទាត់​ខេត្ត​ឆ្ងាយ​ជាងគេ​ពី​រាជធានី​ភ្នំពេញ​នេះ សម្រាប់​ការជ្រើសរើស​កីឡាករ​អាយុ​ក្រោម ១៣​ឆ្នាំត្រូវមាន​ឆ្នាំ​កំណើត​ចន្លោះ​ឆ្នាំ​២០០៨-២០០៩ ឡើងទៅ និង​កីឡាករ​អាយុ​ក្រោម ១៨​ឆ្នាំត្រូវមាន​ឆ្នាំ​កំណើត​ចន្លោះ​ឆ្នាំ​២០០៣-២០០៤ ឡើងទៅ ហើយ​ការជ្រើសរើស​នេះនឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ។​

​តាម​ការបញ្ជាក់​ដដែល ការជ្រើសរើស​នេះគឺ​ដើម្បី​ចូលរួម​ហ្វឹកហាត់ និង​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជនរដូវ​កាល​ថ្មី ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ ហើយក៏​ជា​ឱកាស​សម្រាប់​កីឡាករដែល​ស្រលាញ់​ចូលចិត្ត និង​ចង់​អភិវឌ្ឍ​ខ្លួនដើម្បី​ក្លាយជា​កីឡាករ​អាជីព ក៏ដូចជា​កីឡាករ​របស់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត​ផងដែរ។​ គួរ​ដឹងថា ខេត្តរតនគិរីគឺជា​ខេត្ត​មួយ ក្នុងចំណោម ២៥​រាជធានី​-​ខេត្ត ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​សាងសង់​ទីលាន​ស្មៅ​ធម្មជាតិ នៃ​សាលា​តម្រង់ទិសនៅ​សា​លាបឋមសិក្សា​បុរី​កម្មករ​បួន ហើយ​ត្រូវបាន​សហព័ន្ធ​ប្រគល់ជូនកាលពី​ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​បន្ដទៅ​ថ្ងៃ​អនាគត៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm