វៀតណាម និងឥណ្ឌូណេស៊ី បើកការប្រកួតពានរង្វាន់អាស៊ាន២០២៤ សុទ្ធតែឈ្នះរៀងៗខ្លួន

2024/12/10 07:55:47 pm        401

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងពូលB ដោយបានយកឈ្នះសហភាពមីយ៉ាន់ម៉ា ១ទល់នឹង០ នៅពហុកីឡដ្ឋាន Thuwunna ទីក្រុង​យ៉ាងហ្គួន យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ពីមុខអ្នកគាទ្រ១២ ៥០០នាក់។

វគ្គទី​មួយ​ក្រុមទាំងពីរគ្មានក្រុមណាមួយទាត់បញ្ចូលទីគ្នាបាននោះទេ។ តែកីឡាករ​ម្ចាស់​ផ្ទះ​បី​រូប​ត្រូវ​ពិន័យ​កាតលឿង ក្រោយបង្ករកំហុស។

វគ្គទី២ទាំងម្ចាស់ផ្ទះ និងភ្ញៀវ បង្កើនការដាក់សម្ពាធទៅវិញទៅមក។ រហូតដល់នាទីទី៧៧ ទើប​មាន​គ្រាប់​បាល់កើតឡើងពេលដែលកីឡាករ Asnawi Mangkualam Bahar ទាត់បញ្ចូល​ទី​បាន​សម្រេច​ឱ្យក្រុម។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងបន្ថែមទៀតទេ។ ចប់ការប្រកួត ឥណ្ឌូណេស៊ី​ទទួលបានបីពិន្ទុ ពីការប្រកួតនេះ។

ប្រកួតបន្ទាប់ថ្ងៃ​ទី១២ ខែធ្នូ គ្រុឌឥណ្ឌូណេស៊ី ទទួលឡាវ នៅពហុកីឡដ្ឋាន ម៉ាណាហាន ខេត្តជ្វា​កណ្តាល ឥណ្ឌូណេស៊ី វេលាម៉ោង២០និង០០នាទី។ ឯសហភាព​មីយ៉ាន់​ម៉ា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ហ្វីលីពីន​នៅ​ទីក្រុងម៉ានីល។

ថ្ងៃជាមួយគ្នា ក្នុងពូលជាមួយគ្នា ជើងឯកពីរដងវៀតណាម បានយកឈ្នះម្ចាស់ផ្ទះឡាវ ៤ទល់​នឹង១ នៅពហុកីឡដ្ឋានជាតិឡាវ ទីក្រុងវៀងចន្ទន៍ ដោយមានអ្នកគាំទ្រចូលរួម១០៦៨៥នាក់។ វគ្គទី១ គ្មានគ្រាប់បាល់កើតឡើងនោះទេ។

លេងវគ្គទី២បាន១៣នាទី វៀតណាមបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Nguyễn Hai Long ពេលដែលកីឡាករ Bui Tiem Dung បញ្ជួនបាល់ឱ្យ។ ១៥នាទីក្រោយមក វៀតណាម​បន្ថែម​មួយ​គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ Nguyễn Tien Linh បន្ទាប់ពីបញ្ជួន​បាល់​ចេញ​ពី​កីឡាករ Nguyen Quang Hai។ ការប្រកួតដំណើរការដល់នាទីទី៦៩ កីឡាករ Nguyen Van Toan ដោយសហការពីកីឡាករ Nguyen Quang Hai ក៏បានទាត់​បញ្ចូល​ទីគ្រាប់​ទី៣​ឱ្យ​វៀតណាម មុនពេលដែលកីឡាករ Van Vi Nguyen បន្ថែមគ្រាប់ទី៤ឱ្យក្រុមនៅនាទីទី៨២។ ជិតចប់ការប្រកួតឡាវ វាយបកបានមួយគ្រាប់វិញដោយកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង Bounphachan Bounkong ទាត់បាល់ពិន័យ១១ម៉ែត្រ។

ប្រកួតបន្ទាប់ថ្ងៃទី១២ ខែធ្នូ ឡាវ ជួបឥណ្ឌូណេស៊ី និងវៀតណាមត្រូវសម្រាកត្រៀមជួបឥណ្ឌូណេស៊ីថ្ងៃទី១៥ ខែធ្នូខាងមុខ៕ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm