ប្រជាជនស៊ីរី នៅទីក្រុងដាម៉ាស តម្រង់ជួរដើម្បីទិញនំប៉័ង និងឧស្ម័ន

2024/12/10 08:04:46 pm        117

ប្រជាជនស៊ីរីក្នុងទីក្រុងដាម៉ាស បានតម្រង់ជួរ នៅខាងមុខហាងនំប៉័ង និងមជ្ឈមណ្ឌលចែកចាយឧស្ម័ន បន្ទាប់ពីយុគសម័យថ្មីនៅក្នុងប្រទេសស៊ីរីគ្មានប្រធានាធិបតី លោក Bashar al-Assad ។

ទីក្រុងដាម៉ាស បានវិលត្រឡប់មករកជីវិតធម្មតាវិញកាលពីថ្ងៃចន្ទ ក្នុងពេលចាប់ផ្តើមក្តីសង្ឃឹម ប៉ុន្តែក្នុងយុគសម័យមិនប្រាកដប្រជា បន្ទាប់ពីក្រុមឧទ្ទាមបានដណ្តើមយករដ្ឋធានី ហើយលោក Assad បានភៀសខ្លួនចេញទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល១៣ ឆ្នាំ។

ចរាចរណ៍មមាញឹក បានវិលមកវិញនៅលើដងផ្លូវនានា ហើយប្រជាជនបានចេញទៅខាងក្រៅ បន្ទាប់ពីបម្រាមគោចរនៅពេលយប់ ប៉ុន្តែហាងភាគច្រើននៅតែបិទ។

មេបញ្ជាការក្រុមឧទ្ទាមលោក Ahmed al-Sharaa ដែលគេស្គាល់ច្បាស់ថា Abu Mohammed al-Golani បានជួបជាមួយនាយករដ្ឋមន្ត្រីរបស់លោក Assad លោក Mohammed Jalali កាលពីពេលយប់ និងអនុប្រធានាធិបតី លោក Faisal Mekdad ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់រដ្ឋាភិបាលអន្តរកាល។

យោងតាមប្រភពព័ត៌មានពីធនាគារកណ្តាលស៊ីរី និងធនាគារពាណិជ្ជ បានឱ្យដឹងថា ធនាគាររបស់ប្រទេសស៊ីរី នឹងបើកឡើងវិញ នៅថ្ងៃអង្គារ ទី១០ ខែធ្នូនេះ ហើយបុគ្គលិកត្រូវបានស្នើសុំឱ្យវិលត្រឡប់ទៅការិយាល័យវិញ។ ពួកគេបាននិយាយថា រូបិយប័ណ្ណរបស់ប្រទេសស៊ីរី នឹងបន្តប្រើប្រាស់។


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm