ក្រុមហ៊ុនខ្មែរ-អាមេរិក ចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់ទៅទីផ្សារអាមេរិក

2024/12/10 08:12:19 pm        191

ដំណើរទស្សនកិច្ចក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជា បាន​បង្ហាញ​អំពី​ការ​បោះ​ជំហាន​ថ្មី​យ៉ាង​មោះមុត លើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គ របស់ប្រទេសកម្ពុជា ឱ្យ​ស្រប​តាម​ស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ដើម្បីនាំចូលទៅកាន់ ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៩ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២ ដែលធ្វើ​ការ​វិនិយោគ​រួមគ្នា​​លើ​ការ​កែ​ច្នៃ​នាំ​ចេញ​កន្ទក់​របស់​កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិករួមមាន៖ ក្រុមហ៊ុន Amru Rice ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយ លោក​ប្រធានក្រុមហ៊ុន Michael A. Tarrasch ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបសម្ដែងការគួរសម និងពិភាក្សា ការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC ដែលបាន ចុះ​អនុស្សារណៈ នៃ​ការយោ​គ​យល់​គ្នា​កាល​ពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុង ដំណើរ​ទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​កិច្ច​សម្រួល​វិនិយោគ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​គាំទ្រ​ធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានា ចំពោះកិច្ច វិនិយោគ។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគ​ជោគជ័យ​ក្នុង​កិច្ចការ​វិនិយោគ​របស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា និងបានរំលេចផងដែរ អំពីបច្ចុប្បន្នភាព​ស្ថានភា​ព​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារផងដែរ ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ភាព​រីករាយដែលក្រុមហ៊ុន មីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់ សេដ្ឋ​កិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងកិច្ច​ការងារ​វិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា នេះបង្ហាញ​ឱ្យ​ឃើញ​តាមរយៈ​ការ​ពង្រីក​ផលិតកម្ម​ដោយ​បន្ថែមទុនវិនិយោគមកកម្ពុជា។

ក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំការ​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​ភាព​ជោគ​ជ័យ​របស់​​ក្រុម​ហ៊ុនទៅកាន់ បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុន​ផ្សេង​ៗ​ទៀត អាចប្រើប្រាស់ឧករណ៍នេះ បានជាមូលដ្ឋានសម្រាប់ ពិនិត្យលទ្ធភាព​ស្វែង​រក​ការ​បណ្ដាក់​ទុន​វិនិយោគនៅកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមី គឺជាក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ សៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែល​មានរោងចក្រនៅក្នុងបណ្តាប្រទេស ជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm