សមាគមក្នុងស្រុកមួយអំពាវនាវដល់ម្ចាស់អាជីវកម្ម គិតគូរពីស្តង់ដារ​ផលិតផល ដើម្បីបើករបាំងការប្រកួតប្រជែង

2024/12/10 08:51:50 pm        173

ប្រធានសមាគមក្នុងក្នុងស្រុកមួយ អំពាវនាវដល់ម្ចាស់អាជីវកម្មធ្វើធុរកិច្ចទាំងអស់ ជាពិសេស​សមាជិក​របស់សមាគម ត្រូវគិត គូរលើក កម្ពស់ខ្សែច្រវាក់ផលិតកម្ម ធានានូវគុណភាព សុវត្ថិភាព និង​អនាម័យប្រកបដោយស្តង់ដារ ដើម្បីបើកនូវរបាំងបច្ចេកទេស ឈានទៅ ប្រកួត​ប្រជែង​ផលិត​ផល​របស់​ខ្លួនទាំងក្នុង និងក្រៅស្រុក។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គង​អាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការធ្វើធុរកិច្ចនៅកម្ពុជានេះ សមាគមបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដោយមាន​គោលដៅ​សំខាន់​គឺ​ជំរុញ​ដល់​កិច្ច​ដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ វា​មិន​ត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ ប៉ុណ្ណោះទេ គឺថែមទាំង​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។

លោកបន្តថា បញ្ហានេះ, ចំពោះការលើកកម្ពស់គុណភាព សុវត្ថិភាព និង​អនាម័យ​ផលិត​ផល​ប្រកប​ដោយ​ស្តង់ដារ គឺជារឿង សំខាន់បំផុតរបស់សហគ្រិនគ្រប់ៗរូប ដើម្បីបង្កើនការ​លក់​ផលិត​ផល​នៅ​តាម​ទីផ្សារឲ្យមានការប្រកួតប្រជែងខ្ពស់ ព្រោះកាអនុវត្ត តាមស្តង់ដារ​គឺជាមូល​ដ្ឋាន​គ្រឹះ​បើក​នូវ​របាំងបច្ចេកទេស ដើម្បីលើកកម្ពស់ដល់បរិយាប័ន្នលើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម នៃ​ការ​ឈាន ទៅប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅស្រុក។

អញ្ជើញជាវាគ្មិនក្នុងវិធីនេះដែរ, ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាន​ធ្វើការចែករំលែក នូវចំណេះដឹងផ្សេងៗជាច្រើនពាក់ព័ន្ធនិងការធ្វើអាជីកម្ម ដោយក្នុង​នោះ​ឯកឧត្តម បានលើកឡើងថា ការចាប់ផ្តើមដំណើរការអាជីវកម្ម ពិតណាស់យើង​បាន​ចំណាយ​ទាំង​កំលាំង​កាយ​ចិត្ត និងចំណាយថវិកា ដើម្បីកិច្ចដំណើរការក្នុងប្រតិបត្តិការអាជីវកម្ម, ក្នុងនោះការ ធ្វើ​អាជីវកម្ម ត្រូវធ្វើអ្វីដែលខ្លួនយើងស្រឡាញ់ពេញចិត្ត ឆ្លើយតបនិងតម្រូវការ និងមានចំណេះ ជំនាញ​បន្ថែម ដើម្បីគ្រប់គ្រង់អាជីវកម្ម នោះឱ្យដំណើរការ ។ បញ្ហានេះ យើងក៏មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ គឺយើងធ្វើអ្វីដែលទីផ្សារពុំទាន់មាន និងការចង់បានអតិថិជន ទើបយើងទម្លុះរបាំង​ដើរ​ទៅ​មុខ​ប្រកបដោយជោគជ័យ។

ឯកឧត្តម បន្តថា ចំណែកអាជីវកម្មខ្លះដែលបរាជ័យក្នុងខ្សែច្រវាក់ផលិតកម្ម ដោយសារ​ពួក​គាត់​ភ្លេច​គិត​ថា តើអតិថិជនរបស់ គាត់ចង់បានអី? ដូច្នេះម្ចាស់អាជីវកម្មគ្រប់រូបត្រូវគិតពិចារណាថា ដើម្បី​ធ្វើអាជីកម្មជោគជ័យ យើងត្រូវដឹងថា នណាជាអតិថិជនរបស់ យើង។ បញ្ហា​នេះ​ធ្វើ​អាជីវ​កម្ម​ត្រូវ​មាន​ភាពឆ្លាតវៃ ដើម្បីក្តោបយកឱកាសទាំងនោះ ជំរុញការធ្វើអាជីវកម្មឱ្យចំគោលដៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        4
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        8
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm