អភិបាលខេត្តកំពង់ស្ពឺ ព្រមានមិនលើកលែងឲ្យមន្ត្រីដែលពាក់ព័ន្ធល្បែងស៊ីសង និងកម្ចីអនឡាញ

2024/12/10 09:10:53 pm        142

កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមាន​ទៅដ​ល់​មន្ត្រី​ក្រោម​ឱវាទ មិនត្រូវមានការពាក់ព័ន្ធនឹងល្បែងស៊ីសង និងកម្ចីប្រាក់តាមអនឡាញជាដាច់ខាត បើ​រក​ថា​មាន​ជាប់​ពាក់ព័ន្ធ នឹងត្រូវទទួលទោសតាមច្បាប់ ខណៈល្បែង​ស៊ីសង​បាន​និង​កំពុង​បង្ក​ជា​ហានិភ័យ​ខ្ពស់​បំផុតសម្រាប់ប្រជាពលរដ្ឋ ។

នៅក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាព​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​តាម​បណ្តាញសង្គមមួយចំនួន កំពុងអូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ដោយផ្ទាល់ ឬអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង ដោយក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏​មាន​ការ​ចូល​រួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកា​ទាំង​នោះ​ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តមបន្តថា ជាមួយនោះដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួន និងល្បែងអនឡាញ មាន​ប្រជាពលរដ្ឋមួយចំនួន បានហក់ឡូត ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញ ដែលក្នុ​ង​នោះ​អ្នក​ដាក់​កម្ចី​នេះ គឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ដោយក្នុងនោះ ខ្លះ​មាន​អត្រា​ការ​ប្រាក់​​ ២០ដុល្លារ ទៅ៥០ដុល្លារ ក្នុងកម្ចី១០០ដុល្លារ ដើម្បី​ទ្រទ្រង់​មុខរបរ និង​ដើម្បី​ដោះ​បំណុល ដែលខ្ចីលេងល្បែងអនឡាញ និងដោយសារតែអត្រាការប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យ​ប្រជា​ពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិត ដើម្បីគេចវេស​ពី​បំណុល​នេះ​ទៀត​ផង។

ដើម្បីពង្រឹងលើកិច្ចការនេះ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំ​ទៅ​ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​អាជ្ញាធរ​ក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាព នៃការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ​ពី​ផល​ប៉ះ​ពាល់​ នៃការលេងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះ ហើយ​ទន្ទឹម​និង​ការ​ផ្សព្វ​ផ្សាយ​នេះ ត្រូវបន្តពិនិត្យតាមដាននូវរាល់សកម្មភាព ទីតាំងបើកល្បែង ពិនិត្យ​រាល់​ឯក​សារ​ពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែង និងចាត់វិធាន​ការ​ឱ្យ​បាន​តឹង​រឹង​លើ​ការ​ទប់​ស្កាត់​​បង្ក្រាបឱ្យបាន ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ សង្កត់ធ្ងន់ថា ក្នុងនោះម​ន្ត្រីតុលាកា​រត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់​ធ្ងរ​ ដល់អ្នកលេងល្បែងទាំងអស់នោះ ដើម្បីឱ្យមានការរាងចាល ។ ជាងនេះ​នៅរាល់​ការ​បើក​ឱ្យ​មាន​ការ​កម្សាន្តរាត្រី រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវតាមដាន និងបញ្ឈប់រាល់​សកម្មភាព​របស់​តារា​ល្បីៗ ដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែកមើល និងរកឱ្យឃើញ ចំពោះ​បណ្តាញ​សង្គម​ណាដែលផ្សព្វផ្សាយពីល្បែង ហើយបើរកឃើញ​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​ភ្លាម​ដោយ​មិន​ត្រូវទុកយូរឡើយ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm