ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ

2024/12/10 09:18:33 pm        137

បន្ទាយមានជ័យ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង ១ម៉ឺនគ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារចុះបញ្ជីដីធ្លីចុងក្រោយ គឺចាប់ផ្ដើមនៅឆ្នាំ១៩៨៩ ជាលើកទីមួយហើយ ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានទទួលស្គាល់កម្មសិទ្ធិឯកជន ដែលនេះប្រៀបបានទៅនឹងឪពុកចែកទ្រព្យឱ្យកូន ហើយទន្ទឹមនឹងការទទួលស្គាល់កម្មសិទ្ធិឯកជននេះ ក៏មានការចុះបញ្ជីដីធ្លី ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់នៅក្នុងការកាន់កាប់អចលនទ្រព្យ ដោយរហូតមកទល់បច្ចុប្បន្ននេះ បានបង្កើតនូវយុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ឲ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ សម្រាប់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្តថា យុទ្ធសាស្ត្រសំខាន់ៗចំនួន៦ចំណុច ដែលក្រសួងរៀបចំដែនដី កំពុងតែអនុវត្ត ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ ដែលក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្ដល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ និងការបង្រួមបញ្ហានៅតាមបុរី ។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ បន្តផ្ដោតលើកិច្ចការនគរូបនីយកម្ម រៀបចំក្រុង និងស្ថាបនាសំណង់ ឲ្យធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់ក្រុងប៉ោយប៉ែត ឱ្យទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅ មានលំហសាធារណៈប្រកបដោយសុខមាលភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប៉ោយប៉ែតធ្លាប់ជាតំបន់ ដែលមានសង្គ្រាម ដូច្នេះសម្រាប់ការទទួលខុសត្រូវចំពោះមុខ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនោះ មន្ទីរគួរតែពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបញ្ចប់វិវាទ និងផ្ដោតលើការរៀបចំក្រុង ដោយធ្វើឲ្យនៅតំបន់នេះ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ។ ត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុង ឲ្យសំបូរទៅដោយលក្ខខណ្ឌអំណោយផល ជាកត្តារួមចំណែកលើកស្ទួយការប្រកបរបររកទទួលទាន របស់ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែត សំដៅជំរុញឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm