ធនាគារ​ពិភពលោក​ផ្អាក​ជំនួយ​ដល់​ស៊ូដង់ បន្ទាប់ពី​យោធា​ដណ្ដើម​អំណាច​ដោយ​រដ្ឋប្រហារ

2021/10/28 05:20:56 pm        172

​ស៊ូដង់៖ ធនាគារពិភពលោក​បាន​ផ្អាក​ជំនួយ​របស់ខ្លួន​ដល់​ប្រទេស​ស៊ូដង់ បន្ទាប់ពី​យោធា​បានធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ីវិល​។​ ​មេដឹកនាំ​នយោបាយ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​។ ​សហភាព​អាហ្វ្រិក (AU) ក៏បាន​ព្យួរ​ប្រទេស​ស៊ូដង់​ពី​ប្លុក​នេះដែរជុំវិញ​ការដណ្ដើម​អំណាច "​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​"។ ចំណែកសហរដ្ឋ​អាមេរិក​វិញ​បាន​បង្កក​ប្រាក់​ជំនួយ​ចំនួន ៧០០លាន​ដុល្លារ។

​មេដឹកនាំ​ស៊ីវិល និង​យោធា​របស់​ប្រទេស​ស៊ូដង់បាន​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ ចែករំលែក​អំណាច​ដ៏​ផុយស្រួយ​មួយអស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។ ​ការ​កាត់ផ្ដាច់​ជំនួយ​ភ្លាមៗ​ទំនងជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ​សម្រាប់​សេដ្ឋកិច្ចរ​បស់​ប្រទេស​ស៊ូដង់ដែល​កំពុង​ដុនដាបនៅ​ពេលដែល​សេដ្ឋ​ទើបតែ​ចាប់ផ្តើម​ងើប​ឡើងវិញ​បន្តិច​។​ ​ចំណាត់ការ​របស់​ធនាគារ​ពិភពលោក និងសហភាព​អាហ្វ្រិកបានដាក់​សម្ពាធបន្ថែម​ទៀត​លើ​មេដឹកនាំ​រដ្ឋប្រហារ​គឺ​ឧ​ត្ត​ម​សេនីយ៍ Abdel Fattah Burhan ឱ្យ​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​។

​បុរស​ខ្លាំង​ថ្មីគឺ​ឧ​ត្ត​ម​សេនីយ Abdel-Fattah Burhan បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោតដូចដែល​បានគ្រោង​ទុក​នៅ​ខែកក្កដា ឆ្នាំ២០២៣ ហើយនឹង​តែងតាំង​រដ្ឋាភិបាលដែល​សំបូរ​ទៅដោយ​ក្រុម​អ្នកជំនាញ​ក្នុង​ពេលនេះ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​សង្ស័យថា នៅ​ទីបំផុត​ការគ្រប់គ្រងដោយ​យោធា​មាន​ភាព​តឹងរ៉ឹង​ខ្លាំង​ជាង​របប​គ្រប់គ្រង​ដោយ​ស៊ីវិល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm