UN៖ មនុស្ស ១៦លាននាក់ ត្រូវការជំនួយនៅក្នុងប្រទេសស៊ីរី

2024/12/10 09:55:25 pm        232

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានពណ៌នាស្ថានភាពនៅក្នុងប្រទេសស៊ីរីថាមានភាពវឹកវរនិងគ្មានស្ថិរភាព ដោយមានប្រជាជនជាង ១៦លាននាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការ ជំនួយ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្ស ១ លាននាក់ ត្រូវបានផ្លាស់ទីលំនៅពីផ្ទះសម្បែងរបស់ពួកគេ នៅភាគខាងលិច និងភាគពា យ័ព្យ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកាដល់ថ្ងៃទី ០៨ ខែធ្នូ។ ពួកគេ ត្រូវការបន្ទាន់នូវទីជម្រក អាហារ និងសម្ភារៈអនាម័យ»។

ការិយាល័យនេះ បានឲ្យដឹងថា អ្នកដែលត្រូវផ្លាស់ទីលំនៅថ្មីៗ ភាគច្រើនជាស្ត្រី និងកុមារមកពីក្រុង Aleppo Hama, Homs និង ខេត្ត Idlib ។ ស្ថានការណ៍ ពុំមានស្ថិរភាព ដោយមានរបាយការណ៍ថា មានមនុស្សកាន់តែច្រើនត្រឡប់មកវិញ ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ ផ្លូវដឹកជញ្ជូននានា ត្រូវបានបង្អាក់ ដោយកំណត់ការធ្វើដំណើររបស់ប្រជាជន ទំនិញ និងជំនួយមនុស្សធម៌។

យោងតាម OCHA បានឲ្យដឹងថា ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងរោងចក្រមួយចំនួន ក៏ដូចជាឃ្លាំងផ្ទុកសម្ភារៈមនុស្សធម៌ ត្រូវបានគេរាយការណ៍។

OCHA បាននិយាយថា៖«ទោះបីជាមានបញ្ហាប្រឈម និងស្ថានភាពប្រែប្រួលក៏ដោយ យើងនិងដៃគូរបស់យើង នៅតែបន្តផ្តល់ជំនួយសង្គ្រោះបន្ទាន់»។

ការិយាល័យនេះ បានបន្ថែមថា នៅភាគពាយព្យនៃប្រទេសស៊ីរី អង្គការមនុស្សធម៌ទាំងអស់ នៅក្នុងខេត្ត Idlib និងភាគខាងជើងទីក្រុង Aleppo បានបន្តប្រតិបត្តិការធម្មតាឡើងវិញ ហើយច្រកព្រំដែនចំនួនបីពី ប្រទេសទួរគី ដែលប្រើដើម្បីផ្តល់ជំនួយទៅកាន់ប្រទេសស៊ីរី នៅតែបើកចំហ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm