ហ្វីលីពីននឹងបន្តបេសកកម្មផ្គត់ផ្គង់ឡើងវិញ នៅសមុទ្រចិនខាងត្បូង ខណៈមិនធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង

2024/12/10 10:25:06 pm        66


ប្រធានាធិបតី លោក Ferdinand Marcos Jr នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) នេះថា ប្រទេសហ្វីលីពីននឹងបន្តបេសកកម្មផ្គត់ផ្គង់ឡើងវិញនូវសម្ភារៈប្រៀប្រាស់ នៅសមុទ្រចិនខាងត្បូង ដោយមិនចាំបាច់ដាក់ពង្រាយកងទ័ពជើងទឹក បើទោះបីជាមានឧប្បត្តិហេតុថ្មីៗនេះជាមួយនាវាចិន នៅក្នុងដែនទឹកមានជម្លោះក៏ដោយ។

អមដោយការបន្ថែមថា ហ្វីលីពីននឹងបន្តគាំទ្រសហគមន៍នេសាទរបស់ប្រទេសនេះ លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងមិនដែលជាផ្នែកមួយនៃការបង្កើនភាពតានតឹង នៅក្នុងសមុទ្រហ្វីលីពីនភាគខាងលិចនោះឡើយ»។

ការលើកឡើងរបស់លោកនោះ គឺសំដៅទៅផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនអះអាងថា ជាសមុទ្រហ្វីលីពីនភាគខាងលិច។

បើយោងតាមមន្ត្រីហ្វីលីពីន បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ នាវាល្បាតឆ្មាំឆ្នេររបស់ប្រទេសចិន បានប្រើកាណុងបាញ់ទឹក ហើយបានរុញច្រានទូកការិយាល័យជលផលទីក្រុងម៉ានីល ដែលដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ទៅឲ្យអ្នកនេសាទហ្វីលីពីន ដែលកំពុងប្រតិបត្តិការ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាកន្លែងនេសាទដ៏សំខាន់មួយ។

យ៉ាងណាក្ដី លោក Marcos បានបញ្ជាក់ថា ប្រទេសហ្វីលីពីននឹងមិនដាក់ពង្រាយនាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នោះឡើយ ដើម្បីការពារកុំឲ្យមានការបង្កហេតុ និងការកើនឡើងនូវភាពតានតឹង។

ពាក់ព័ន្ធនឹងហេតុការណ៍ថ្ងៃទី៤ ខែធ្នូនោះ ទីក្រុងម៉ានីលបានដាក់កំណត់ទូតតវ៉ា ប្រឆាំងនឹងប្រទេសចិនដែលទាមទារស្ទើរតែទាំងអស់នៃតំបន់ នៅសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        46
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        76
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm