ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ក្រុមអ្នកជំនាញគ្រាប់បែកមកពីមជ្ឈមណ្ឌលក្រុមសមរភូមិប្រយុទ្ធ កំពុងដោះគ្រាប់មីនចេញពីទីក្រុងសេលីដូវ៉ូ Selidovo ក្នុងសាធារណរដ្ឋប្រជាមានិតដូណិតស្ក៍( Donetsk)។
ក្រសួងបានឲ្យដឹងថា៖«កងកម្លាំងមកពីអង្គភាពបោសសម្អាតគ្រាប់បែកនៃមជ្ឈមណ្ឌលក្រុមសមរភូមិប្រយុទ្ធ កំពុងបំពេញបេសកកម្មបោសសម្អាតគ្រាប់មីន នៅក្នុងកន្លែងតាំងទីលំនៅ Selidovo ក្នុងសាធារណរដ្ឋប្រជាមានិតស្ក៍ ដែលត្រូវរំដោះបាន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស»។
ក្រុមនេះ បានដោះគ្រាប់មីនចេញពីផ្លូវថ្នល់ អគារតែមួយជាន់ និងអគារច្រើនជាន់។ ការងារនេះ ត្រូវបាន ធ្វើក្នុងការផ្លាស់ប្តូរវេនគ្នា នៅក្នុងក្រុមដែលមានអ្នកជំនាញពី ៣-៤នាក់។ យោងតាមក្រសួងបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញពីទីក្រុងសេលីដូវ៉ូ បន្តដាក់ពង្រាយមីនតាមផ្លូវថ្នូល់ និងផ្លូវចេញចូលពីចម្ងាយ ដោយទម្លាក់គ្រាប់មីនប្រឆាំងរថក្រោះ និងមីនប្រឆាំងមនុស្ស នៅលើទីក្រុងនេះពីយានដ្រូនប្រភេទឧស្សាហកម្ម នៅពេលយប់។
គួរបញ្ជាក់ផងដែរថា កងកម្លាំងអ៊ុយក្រែន បានដាក់មីនតាមអណ្តូងទឹក និងតាមផ្លូវទៅកាន់អណ្តូងទឹក មុនពេលដកថយ ដើម្បីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជនស៊ីវិលនៃទីក្រុងនេះ។