សមាជិកអាស៊ាន ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអភិវឌ្ឍ និងការគ្រប់គ្រងទ្រព្យឌីជីថលក្នុងតំបន់

2024/12/10 10:41:16 pm        357

និយ័តករមូលបត្រកម្ពុជា ក្នុងនាមជាសហប្រធានកម្មវិធីអភិវឌ្ឍន៍ទីផ្សារ (A-MDP) នៃ​វេទិកា​ទីផ្សារ​មូល​ធនអាស៊ាន (ACMF) និងក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រៀប​ចំ​សិក្ខា​សាលាស្តីពី “និន្នាការនៃការវិវត្តទ្រព្យឌីជីថល៖ ការអភិវឌ្ឍ និងការគ្រប់គ្រង​ទ្រព្យ​ឌីជីថល​ក្នុង​តំបន់” ដែលមានការចូលរួមពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ក្រោយ​ពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤នេះ បាន​មានប្រ​សាសន៍​ប្រាប់​ព័ត៌មាន​ប៊ីធីវី ឲ្យដឹងថា ជារៀងរាល់ឆ្នាំសមាជិកអាស៊ានតែងតែមានរៀបចំជាសិក្ខាសាលា សន្និសីទ ឬជារបៀបការបញ្ជូនមន្រ្តីពីនិយ័តករ ទៅធ្វើការជាមួយនិយ័តករដទៃទៀតក្នុងអាស៊ាន ដើម្បី​រៀន​សូត្រផ្ទាល់ពីអ្វីដែលធ្វើលើការគ្រប់គ្រងទីផ្សារ។

ឯកឧត្តម បានបន្តថា គោលបំណងការរៀបចំសិក្ខាសាលាថ្ងៃនេះ សមាជិក​អាស៊ាន​ទាំង​អស់​ខាង​ផ្នែក​និយ័ត​ករមូលបត្រកម្ពុជា នឹងជជែកគ្នាអំពីទ្រព្យឌីជីថល ជាប្រភេទផលិត​មូល​បត្រ​មួយ​ដែល​ដើរ​លើ​បច្ចេកវិទ្យាថ្មី ដូច្នេះហើយការត្រៀមខ្លួនដើម្បីធ្វើការសាកល្បងទៅលើប្រព័ន្ធបច្ចេកវិទ្យានេះ គឺ​ជារឿងដែលមិនអាចខ្វះបាន មុន​នឹង​ឈាន​ទៅ​ដល់​​ការ​ដាក់​ឲ្យ​ដំណើ​រ​ការ​ពេញ​លេញ​នូវ​ការ​គ្រប់​គ្រង និងធ្វើនិយ័តកម្មទៅលើទ្រព្យឌីជីថល ទាំងផ្នែកវេទិកាជួញដូរ ទាំងផ្នែកផលិតផល ក៏ដូច​ជា​ឈាន​ដល់​ការដាក់ចេញផលិតផលថ្មីៗ ព្រោះទ្រព្យឌីជីថល គឺជាវិស័យមួយដែល​មាន​ផលិត​ផល​ជា​ច្រើន​

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា អាស៊ាន​ស្ទើរ​ទាំង​អស់​គឺ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​ថា​ វិស័យនេះទ្រព្យឌីជីថល ត្រូវទាមទាឲ្យមានការគ្រប់គ្រង និងការធ្វើ​និយ័តកម្ម​ក្នុង​គោល​ដៅធំ​ៗ​ចំនួន​២​គឺ ១. ពិនិត្យមើលផលិតផល​ថ្មីៗដែល​អាច​ជួយ​ជ្រោមជ្រែង​ទៅដល់ការ​រីកចម្រើន​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​ជារួម និងទី២. ពិនិត្យលើយន្តការ​ពាក់ព័ន្ធផ្សេងៗ​ដែលអាចឈាន​ដល់ការ​ការពារ​បាន​ពេញលេញ​ទៅ​លើអ្នកវិនិយោគនៅក្នុងវិស័យទ្រព្យឌីជីថលនេះ។

ឯកឧត្តម បានឲ្យ​ដឹងបន្ថែមថា ក្នុងពេលសព្វថ្ងៃគ្រប់និយ័តករមូលបត្រទាំងអស់ មិនមែនតែ​ក្នុង​អាស៊ាន គឺលើសាកលលោក​និយ័តករ​មូលបត្រ​បាន​កំពុង​ពិនិត្យ​មើល​លើ​ច្បាប់​របស់ខ្លួន​ថា​គួរ​កែ​សម្រួល ឬគួរបំពេញថែម ឬក៏គួរបង្កើតអ្វីមួយថ្មី សម្រាប់អាចទៅគ្រប់គ្រងនូវទ្រព្យឌីជីថលនេះ ដែលជាផ្នែកមួយនៃវិស័យមូលបត្រ អញ្ចឹងហើយនៅក្នុងអាស៊ាន កម្ពុជាបានរៀនសូត្រច្រើន ជា​ពិសេសប្រទេសធំៗ ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម ដែល​គេ​មាន​ច្បាប់​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់គ្រង និងធ្វើនិយ័តកម្មទៅលើវិស័យទ្រព្យឌីជីថល ក្រោមវិស័យមូលបត្រ ដែលតម្រូវ​ឲ្យ​កម្ពុជា​រៀន​សូត្រពីបន្ថែមពីសមាជិកអាស៊ានទាំងនោះ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm