ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១១ខែ មានទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារ

2024/12/10 11:12:37 pm        367

ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៥០ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជិត ២៦ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិពភលោកមិនទាន់មានភាពប្រាកដប្រជា ក៏ដោយ។

ជាក់ស្តែងក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជិត ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការនាំចេញ ទំនិញរបស់កម្ពុជា មានទំហំទឹកជិត ២៤ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ ដោយគាំទ្រដល់វិស័យសំខាន់ៗជាច្រើនដូចជា ការនាំចេញវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម។ ចំណែកាករនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចូល មានទំហំទឹកជាង ២៦ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។

ចំពោះប្រភេទទំនិញដែលគាំទ្រកំណើនរួមមាន៖ ការនាំចេញសម្លៀកបំពាក់ធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៦ ០០០ លានដុល្លារ, សម្លៀក បំពាក់មិនធ្វើពីក្រណាត់ ៣ ០០០ លានដុល្លារ, កៅស៊ូ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ១ ៧០០ លានដុល្លារ, វត្ថុធ្វើពីស្បែកជាង ១ ៨០០ លានដុល្លារ, ស្បែកជើងស្រោមជើង និងរបស់ប្រហាក់ប្រហែល ១ ៥០០ លានដុល្លារ, ម៉ាស៊ីន និងឧបករអគ្គិសនី ១ ៧០០ លានដុល្លារ, គ្រឿងសង្ហារឹមជាង ១ ០០០ លានដុល្លារ រូមនិងប្រភេទទំនិញផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm