លោក Trudeau របស់កាណាដា រួចផុតមិនធ្លាក់ពីការបោះឆ្នោតដកសេចក្ដីទុកចិត្តលើកទី៣

2024/12/10 11:21:22 pm        95


រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទ (ទី៩ ខែធ្នូ) បានរួចផុតមិនធ្លាក់ពីការបោះឆ្នោតទុកសេចក្ដីទុកចិត្តលើកទី៣ ក្នុងរយៈពេល ៣ខែនេះ ជាញត្តិដែលលើកដោយគូប្រជែងដ៏សំខាន់របស់លោក គឺក្រុមអភិរក្សនិយម។

រដ្ឋាភិបាលសេរីនិយមដែលមានសំឡេងភាគតិច បានទទួលការគាំទ្រពីគណបក្សប្រជាធិបតេយ្យថ្មី (NDP) ជាក្រុមឆ្វេងនិយមតូចមួយដែលធ្លាប់ជាសម្ព័ន្ធដ៏ជិតស្និទ្ធជាមួយគណបក្សសេរីនិយម ដែលកំពុងកាន់អំណាច ដើម្បីទម្លាក់ញត្តិនេះជាមួយនឹងសំឡេង ១៨០ ទល់នឹង ១៥២។

អត្ថបទនៃសំណើនេះ បានបន្ទរតាមការរិះគន់ផ្ទាល់ខ្លួនកាលពីអតីតរបស់មេដឹកនាំគណបក្ស NDP គឺលោក Jagmeet Singh លើលោក Trudeau ចាប់តាំងពីពួកគេបានផ្តាច់ទំនាក់ទំនង កាលពីចុងខែសីហា ដោយហៅលោកថា "«ខ្សោយពេក អាត្មានិយមពេក»។ ទាំងលោក Singh និងលោក Trudeau មិនមានវត្តមាន សម្រាប់ការបោះឆ្នោតនោះទេ។

គួរបញ្ជាក់ថា ការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន ២ដង ដែលលើកមកដោយក្រុមអភិរក្សនិយម ក្នុងខែកញ្ញា និងខែតុលា បានបរាជ័យ នៅពេលដែលគណបក្ស NDP និងក្រុមបំបែកខ្លួន Bloc Quebecois គាំទ្រក្រុមសេរីនិយម។

នៅក្នុងប្រព័ន្ធសភារបស់ប្រទេសកាណាដា គណបក្សកាន់អំណាចត្រូវតែទទួលបានសេចក្ដីទុកចិត្តពីសភា ដែលមានន័យថា រក្សាការគាំទ្រពីសមាជិកភាគច្រើន។ បច្ចុប្បន្នក្រុមសេរីនិយម មាន ១៥៣អាសនៈ ធៀបនឹង ១១៩អាសនៈ របស់ក្រុមអភិរក្ស ៣៣អាសនៈ សម្រាប់គណបក្ស Bloc Quebecois និង ២៥អាសនៈរបស់គណបក្ស NDP៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm