ទាហានស៊ីរីជាង ៤.០០០នាក់ បានឆ្លងចូលទៅប្រទេសអ៊ីរ៉ាក់ ខណៈក្រុមប្រឆាំងកាន់កាប់ទីក្រុងដាម៉ាស

2024/12/10 11:53:54 pm        207

សារព័ត៌មាន AP បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពនានាថា ទាហានស៊ីរីជាង ៤.000 នាក់ បានឆ្លងចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីក្រុមប្រឆាំងប្រដាប់អាវុធ បានកាន់កាប់ទីក្រុងដាម៉ាស( Damascus)។

យោងតាមមន្ត្រីកងជីវពលអ៊ីរ៉ាក់បានឲ្យដឹងថា ទាហានទាំងនោះ បានប្រគល់គ្រាប់រំសេវ និងរថពាស    ដែក។ ពួកវាទាំង នឹងត្រូវបានរក្សាទុកនៅក្នុងជំរំ ដោយទីតាំងរបស់ពួកវា មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

ផ្ទុយទៅវិញ មន្ត្រីសន្តិសុខម្នាក់ បាននិយាយថា អភិបាលខេត្ត Hasakah របស់ស៊ីរី ក៏បានឆ្លងចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ជាមួយនឹងក្បួនរថយន្តរបស់ទាហានស៊ីរី កាលពីយប់ថ្ងៃអាទិត្យ។

កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Shafaq News បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ាក់ កំពុងសាងសង់ជំរំតង់សម្រាប់ទាហានស៊ីរី ដែលបានឆ្លងកាត់ព្រំដែន ខណៈដែលមិនទាន់មានការសម្រេចចិត្តលើតួលេខរបស់ពួកគេនៅឡើយទេ។ ទីភ្នាក់ងារព័ត៌មាន INA បានរាយការណ៍កាលពីថ្ងៃទី ០៧ ខែធ្នូថា អាជ្ញាធរអ៊ីរ៉ាក់ បានអនុញ្ញាតឲ្យទាហានស៊ីរីជាង១.០០០នាក់ ចូលទៅក្នុងប្រទេសនេះ តាមច្រកឆ្លងកាត់ Qaim ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានទិន្នន័យត្រឹមត្រូវអំពីចំនួនទាហានស៊ីរី នៅអ៊ីរ៉ាក់នោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm