អ្នកជំនាញចិន៖ប្រទេសស៊ីរី អាចក្លាយជាកន្លែងបណ្តុះបណ្តាលថ្មីនៃភេរវកម្មអន្តរជាតិ

2024/12/10 11:57:00 pm        102

ប្រទេសស៊ីរី ប្រឈមនឹងលទ្ធភាពក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ភេរវកម្មអន្តរជាតិ។ នេះបើតាមអ្នកជំនាញទំនាក់ទំនងអន្តរជាតិចិន។

លោក Zhu Yongbiao នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាហ្វហ្គានីស្ថាននៃសាលានយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Lanzhou បាននិយាយថា៖«ចំពោះផលវិបាក ខ្ញុំគិតថា អ្វីដែលសំខាន់បំផុត គឺត្រូវធានាថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី មិនកើនឡើងភាពតានតឹង ដល់ចំណុចដែល  ប្រទេសនេះ ប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលនៃអំពើភេរវកម្ម និងលទ្ធិជ្រុលនិយម។ ចំណែកទី២ យើងចាំបាច់ត្រូវធ្វើឲ្យប្រាកដថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី មិនបង្កផលប៉ះពាល់ដោយសារព្រឹត្តិការណ៍កើតឡើងជាបន្តបន្ទាប់នោះទេ។

 យោងទៅតាមលោក Yongbiao បានឲ្យដឹងថា ការពិតដែលថា លោក បាសា អាល់-អាសាដ (Bashar al-Assad) បានគ្រប់គ្រងកាន់អំណាច រហូតមកដល់ពេលនេះ គឺពិតជាពិបាកក្នុងការសម្រេចបានណាស់ ។ លោកបានបន្ថែមថា៖«យើងអាចនិយាយបានថា ទាំងភាពតានតឹងផ្ទៃក្នុង និងសម្ពាធខាងក្រៅ រួមទាំងកងកម្លាំងប្រឆាំងដែលគាំទ្រដោយរដ្ឋបរទេស មានច្រើនលើសលប់សម្រាប់ទីក្រុងដាម៉ាស និងរបបលោក អាសាស។ អ្នកជំនាញរូបនេះ បានចង្អុលបង្ហាញថា៖«ការចាកចេញរបស់លោក អាសាដនេះ មិនមែនជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទេ ដោយពិចារណាថា លោកប្រឈមមុខនឹងជម្លោះមិនឈប់ឈរ និងធ្ងន់ធ្ងរពីគ្រប់ភាគីទាំងអស់»។

លោក Zhu Yongbiao បានគូសបញ្ជាក់ថា ប្រទេសចិនមិនមានផលប្រយោជន៍សំខាន់ ក្នុងប្រទេសស៊ីរី ដែលអាចរងគ្រោះថ្នាក់ដោយសារព្រឹត្តិការណ៍ដែលកើតឡើងនោះទេ។ យោងតាមលោក ឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅមជ្ឈិមបូព៌ា មានកម្រិតដោយសារតែ «តាមទម្លាប់ គោលនយោបាយមជ្ឈិមបូព៌ារបស់ចិនមានការប្រុងប្រយ័ត្ន និងគិតតែពីខ្លួនឯងទេ។ លោកបានសង្កត់ធ្ងន់ថា ចិនក៏មិនមានយុទ្ធសាស្ត្រថេរ ឬគោលដៅយុទ្ធសាស្ត្រនៅមជ្ឈិមបូព៌ាដែរ ហើយមិនដូចអ៊ីរ៉ង់ និងរុស្ស៊ីទេ ខ្លួនមិនមានផលប្រយោជន៍ច្បាស់លាស់ ក្នុងប្រទេសស៊ីរី»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm