មនី្ទរពេទ្យបង្អែកដង្កោ បន្តពង្រឹងគុណភាពផ្តល់សេវា ឆ្លើយតបនឹងសេចក្តីត្រូវការប្រជាពលរដ្ឋ

2024/12/11 12:09:23 am        131

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមនី្ទរពេទ្យបង្អែកដង្កោ នៃមនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះថា មនី្ទរពេទ្យបង្អែកដង្កោ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។

​លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បានបន្តថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ប្រមាណ២០០នាក់ក្នុងមួយថ្ងៃ បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ ក្នុងនោះមនី្ទរពេទ្យបង្អែក បានផ្តល់សេវាពិនិត្យ ពិគ្រោះជំងឺក្រៅ ជំងឺសម្រាកពេទ្យ ពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ជំងឺកុមារ ស្រាវជ្រាវរកជំងឺរបេង ផ្តល់ប្រឹក្សាយោបល់បន្សាបគ្រឿងញៀន និងអប់រំសេវាសុខភាពយុវវ័យ និងផ្តល់សេវាអមវេជ្ជសាស្រ្ត រួមមាន៖ អេកូសាស្រ្ត Radio និងមនី្ទរពិសោធន៍។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល បានអញ្ជើញចុះមកជួយកែលម្អ ចង្អុលបង្ហាញពីចំនុចខ្វះខាត ក្នុងន័យធ្វើឲ្យមនី្ទរពេទ្យបង្អែកដង្កោ បង្កើនគុណភាព បង្កើនការយកចិត្តទុកដាក់ បង្កើនបរិស្ថានអនាម័យស្អាត ដើម្បីឲ្យរឹងមាំលើវិស័យសុខាភិបាល និងបានឆ្លើយតបចំពោះការដែលបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាសុខភាព មានការពេញចិត្ត ពេញថ្លើម និងដើម្បីកាត់បន្ថយការទៅប្រើប្រាស់មនី្ទរពេទ្យកម្រិតខ្ពស់ ក៏ដូចជាពេលវេលា និងថវិកាមួយចំនួន ដែលចំណាយខ្ពស់។

លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បញ្ជាក់ទៀតថា សព្វថ្ងៃថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែក បានអនុវត្តពេលវេលាម៉ោងបំពេញការងារ ២៤ម៉ោង លើ២៤ម៉ោង អនុវត្តការងារពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ និងទោះបីថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាក ក៏មានមន្រី្តសុខាភិបាលប្រចាំការ ប្រជាពលរដ្ឋមកកាន់មន្ទីរពេទ្យពេលណា គឺជួបគ្រូពេទ្យពេលនឹង ទន្ទឹមនឹងនោះក៏មានក្រុមគ្រូពេទ្យមួយចំនួន បានស្ម័គ្រចិត្តចុះមូលដ្ឋានព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងន័យមនុស្សធម៌ ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដែលលោកបានយកចិត្តទុកខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ និងផ្តល់ឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងមូលដ្ឋានខណ្ឌដង្កោជាញឹកញាប់ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        75
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm