គ្រូបង្រៀន នៅថៃ ត្រូវជាប់ពន្ធនាគារ ១១១ឆ្នាំ ពីបទរំលោភផ្លូវភេទលើកុមាររាប់រយនាក់

2024/12/11 01:03:57 am        75

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កាលពីថ្ងៃចន្ទ (ទី៩ ខែធ្នូ) បានប្រកាសថា គ្រូបង្រៀនម្នាក់ នៅសាលាក្រុងបាងកក ត្រូវបានតុលាការខេត្ត Phitsanulok កាត់ទោសឲ្យជាប់ពន្ធនាគា ១១១ឆ្នាំ និង ២១៦ខែ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការលួងលោម និងរំលោភបំពានផ្លូវភេទលើក្មេងប្រុសមិនទាន់គ្រប់អាយុ។

គ្រូបង្រៀនរូបនេះ ក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ចំនួន ១,៥លានបាត (ជាង ៤០.០០០ដុល្លារ) ជាសំណងដល់ក្មេងប្រុស និង ៦៥០.០០០បាតដល់ម្តាយរបស់ក្មេង សម្រាប់បទឧក្រិដ្ឋដែលលោកបានប្រព្រឹត្ត នៅពេលកំពុងបង្រៀននៅសាលាមួយ ក្នុងខេត្ត Phitsanulok ។

បុរសវ័យ ៣២ឆ្នាំ គឺលោក Tee ដែលឈ្មោះចុងក្រោយ ត្រូវបានដកចេញតាមដីការបង្គាប់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ DSI លើភ្នាក់ងារបង្ហាញម៉ូដ នៅខេត្ត Pathum Thani ដែលត្រូវបានសង្ស័យពីបទលួងលោម និងបំពានផ្លូវភេទលើកុមារ។

ម្ចាស់ទីភ្នាក់ងារបង្ហាញម៉ូដ Nene Modeling ឈ្មោះ Danudet Saengkaew អាយុ ២៨ឆ្នាំ បានសារភាពថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនេះ កាលដើមឆ្នាំនេះ បន្ទាប់ពីនគរបាល បានរកឃើញពីការរក្សាទុករូបភាពកុមារដែលត្រូវបានរំលោភបំពានផ្លូវភេទចំនួនជាង ៥០០.០០០រូប។

លោកត្រូវបានរកឃើញថា មានទោសជាង ៦០បទល្មើស ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១២១ឆ្នាំ និង ២២៦ខែ កាលពីថ្ងៃទី១១ ខែកុម្ភៈ។ ហើយលោក Danudet ក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ចំនួន ២,១លានបាត ជាសំណងដល់ជនរងគ្រោះ ៨នាក់ ដែល DSI កំណត់អត្តសញ្ញាណពីរូបថត។

ការស៊ើបអង្កេតរបស់ DSI បានរកឃើញថា លោក Danudet និងលោក Tee បានធ្វើការជាមួយគ្នាលួងលោមក្មេងៗ។ DSI បានឲ្យដឹងថា ភ័ស្តុតាងបង្ហាញថា អ្នកទាំង២ អាចរំលោភផ្លូវភេទលើជនរងគ្រោះជាង ១.០០០នាក់។ នាយកដ្ឋាននេះកំពុងធ្វើការលើការកំណត់អត្តសញ្ញាណជនរងគ្រោះផ្សេងទៀត នៅក្នុងរូបថត ដើម្បីធានាឲ្យមានយុត្តិធម៌ សម្រាប់អ្នកដែលត្រូវបានរំលោភបំពាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm