បក្សប្រឆាំងកូរ៉េខាងត្បូង អនុម័តកញ្ចប់ថវិកាដែលត្រូវបានបន្ថយ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាល

2024/12/11 01:40:35 am        62

សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) នេះ បានអនុម័តសេចក្ដីស្នើច្បាប់ថវិការដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានកាត់បន្ថយពីសំណើរបស់រដ្ឋាភិបាល និងដែលបានបង្កឲ្យមានការចេញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីសប្តាហ៍មុន។

សភាដែលមានសមាជិក ៣០០នាក់ បានបោះឆ្នោតដោយសំឡេង ១៨៣ ទល់នឹង៩៤ ដើម្បីអនុម័តកញ្ចប់ថវិកាចំនួន ៦៧៣សែនកោដិវ៉ុន (៤៧០ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៥ ដែលជាចំនួនត្រូវបានកាត់បន្ថយដោយគណបក្សប្រជាធិបតេយ្យ ពីកម្រិតដែលបានស្នើឡើងរបស់រដ្ឋាភិបាលចំនួន ៦៧៧,៤សែនកោដិវ៉ុន។ នេះជាការឆ្លងសេចក្ដីស្នើច្បាប់ដោយមិនបានឈានដល់ការព្រមព្រៀងជាមួយគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាច និងរដ្ឋាភិបាល។

ហើយនេះក៏ជាលើកទី១ ដែរ ដែលសភាអនុម័តកញ្ចប់ថវិកាដែលត្រូវបានកាត់បន្ថយ ដោយគ្មានការយល់ព្រមពីក្រសួងរដ្ឋាភិបាល ឬរវាងគណបក្សគូប្រជែង។ សមាជិកសភានឹងត្រូវការការយល់ព្រមពីក្រសួងហិរញ្ញវត្ថុ ដើម្បីធ្វើការកែប្រែលើការចំណាយរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំបន្ទាប់។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung បាននិយាយថា «ការអនុម័តយ៉ាងឆាប់រហ័សលើច្បាប់នេះ នឹងជួយដោះស្រាយភាពមិនស្ងប់សុខ និងវិបត្តិ នាពេលបច្ចុប្បន្ននេះ»។

រដ្ឋាភិបាលបានលើកឡើងថា ការកាត់បន្ថយកម្រិតថវិកា នឹងធ្វើឲ្យប៉ះពាល់ដល់មុខងារជាមូលដ្ឋានរបស់រដ្ឋាភិបាល រារាំងការឆ្លើយតប ចំពោះបញ្ហាប្រឈមខាងក្រៅ និងពន្យារពេលវិធានការគោលនយោបាយ សម្រាប់អាជីវកម្មខ្នាតតូច និងងាយរងគ្រោះ។

គួររំលឹកថា លោកប្រធានាធិបតី Yoon បានយកការរារាំងរបស់គណបក្សប្រឆាំង ជុំវិញបញ្ហាកញ្ចប់ថវិការបស់រដ្ឋាភិបាល ជាហេតុផល ដើម្បីចេញក្រឹត្យច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ដែលបានបង្កឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់តំបន់អាស៊ី៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        18
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm